Sunday, October 25, 2015

មហាត្មៈគន្ធី





លោកមហាត្មៈគន្ធី វីរបុរស ដែលទាមទារឯករាជ្យពីអង់គ្លេសសម្រាប់ឥណ្ឌា
មហាត្មៈគន្ធី(Mohandas Karamchand Gandhi) កើតនៅថ្ងៃទី២ខែតុលា ឆ្នាំ១៨៦៩។លោកជាកូនរបស់លោកការ៉ាមចាន់គន្ធីនិងនាងបុគ្គកុលីម៉ែ។ លោកជាកូនពៅក្នុងចំណោមបងប្អូននាក់ស្ថិត ក្នុង វណ្ណៈវៃស្យៈជាវណ្ណៈ ធម្មតាមិនសូវខ្ពង់ខ្ពស់ ជាសាមញ្ញជនម្នាក់ដែលធ្លាប់ទទួលរងនូវការជិះជាន់ពី វណ្ណៈខ្ពង់ខ្ពស់ ជាង។នៅឆ្នាំ១៨៧៦លោកចាប់ផ្តើមចូលសិក្សានៅរាជកោដ។ គន្ធីបានទទួលការសិក្សាតមក រហូតបានបញ្ចប់ ការ សិក្សានៅមហា វិទ្យាល័យអាហ៍មេដាប័តហើយ បាន សម្រេចចិត្តថានឹងទៅសិក្សា វិជ្ជាផ្នែក ច្បាប់ តនៅឯទីក្រុងឡុងដ៍។
នៅឆ្នាំ១៨៨២លោកបានរៀបការជាមួយនឹងនាងការស្តុបែនៅវ័យ១៣ឆ្នាំទៅតាមលក្ខណៈ ប្រពៃណី របស់ប្រទេស ឥណ្ឌាខណៈដែលលោកកំពុង សិក្សានៅសាលាមធ្យមសិក្សា។លោកបានទៅសិក្សានៅប្រទេស អង់គ្លេស ក្នុងវ័យ ១៩ឆ្នាំហើយត្រលប់មកវិញនៅឆ្នាំ១៨៩១។ពេលត្រឡប់មកដល់ មាតុប្រទេសវិញ លោកបាន ធ្វើជាមេធាវី។ អាជីព ជាមេធាវីរបស់លោក មិនសូវជោគជ័យនោះឡើយនៅក្នុងប្រទេសឥណ្ឌា។
ក្នុងឆ្នាំ១៨៩៣លោកបានធ្វើដំណើរទៅ អាហ្វ្រិកខាងត្បូងដោយបម្រើ ការងារជាអ្នកការពារផលប្រយោជន៍របស់ ពាណិជ្ជករឥណ្ឌានៅទីនោះ។ នៅឆ្នាំ១៩១៥លោកបានត្រលប់មកប្រទេសឥណ្ឌាវិញ។នៅឆ្នាំនោះដែរ លោកបាន បង្កើតអាស្រមមួយដែលមានឈ្មោះថាសត្យគ្រហៈអាស្រម ដោយមានអ្នកស្នាក់នៅទីនោះទាំងអស់ចំនួន២៥នាក់។កនៅទីនោះទាំងអស់ បានតាំងសច្ចាប្រណិធានថានឹងរួមគ្នារក្សាសច្ចាធម៌ អហិង្សា។ល។ដែលគេអាចចាត់ទុកថា ជាការចាប់ផ្តើមនៃគំនិតតស៊ូដោយអហិង្សារបស់ លោកដើម្បីឥណ្ឌា។
នៅឆ្នាំ១៩១៨ គន្ធីបានដឹកនាំចលនាអំពាវនាវឲ្យប្រជាជនឥណ្ឌាចូល ធ្វើ ទាហានដើម្បីជួយដល់ទ័ព អង់គ្លេស។ពេលនោះគាត់និងក្រុមការងារបានធ្វើ ដំណើរដោយថ្មើរជើងលើចម្ងាយផ្លូវ៣២គីឡូម៉ែត្រក្នុង១ថ្ងៃ ទៅតំបន់ភាគ កណ្តាលដើម្បីបង្កើតជំនឿទុកចិត្តក្នុងការកេណ្ឌទាហាន។
ក្រោយមកលោកក៏បាន ក្លាយជាមេដឹកនាំចលនាជាតិឥណ្ឌាដែលដឹកនាំ តស៊ូ រហូតទទួលបានឯករាជ្យពី អង់គ្លេសក្នុងថ្ងៃទី១៤ ខែសីហា ឆ្នាំ១៩៤៧។មួយឆ្នាំក្រោយមក លោកត្រូវបានគេធ្វើឃាតនៅទីក្រុងញូដេលី ក្នុងថ្ងៃទី៣០មករាឆ្នាំ១៩៤៨។
ការតស៊ូដោយអហិង្សារបស់គន្ធី
តាំងពីក្មេងគន្ធី ត្រូវបានអប់រំបណ្ដុះបណ្ដាលឲ្យក្លាយជា មនុស្សមានវិន័យ និង ឧទ្ទិសខ្លួនយ៉ាង តឹងរឹងបំផុត ចំពោះសាសនាព្រោះម្ដាយ របស់គាត់ជា អ្នកប្រកាន់សាសនាដ៏តឹងរឹងម្នាក់ តែងតែអត់ អាហារ រយៈពេល យូរ។ ដោយសារលោកជាកូនពៅគន្ធីប្រើជីវិតរបស់គាត់ទៅតាមបែបក្មេង ប៉ោឡែ ដូចជា លួចលុយ ទៅ ទិញ បារីជាដើម ប៉ុន្តែ ដោយខ្លាចឪពុកដែលជា អ្នកនយោបាយមានមុខមាត់ប្រចាំតំបន់ទើបគេព្រមសារភាព ថាខ្លួនគេជា អ្នកលួច។ ឪពុកមិនបានដាក់ទោសគន្ធីទេតែបែរជាកោតសរសើរ អំពីភាព ក្លាហានហ៊ាននិយាយការពិត។ ប្រហែលជាដោយសារលក្ខខណ្ឌ ទាំងអស់នោះរួមទាំងកត្តាសង្គមដែលពោរពេញទៅដោយការរើសអើងជាតិ សាសន៍ ការវណ្ណៈទើបធ្វើឲ្យគន្ធីមានចិត្តអត់ធ្មត់តស៊ូនិងរិះរកវិធីផ្សេងៗ ដើម្បីនាំមកនូវសេរីភាពជូនដល់ជន ជាតិឥណ្ឌារាប់លាននាក់ទាំងអ្នករស់ នៅក្នុងប្រទេសនិងជនជាតិឥណ្ឌាដែលរស់នៅអាហ្វ្រិកខាងត្បូង។
ដំណាក់កាលតស៊ូនៅអាហ្វ្រិកខាងត្បូង
នៅឆ្នាំ១៨៩៣នាទីក្រុងអាហ្វ្រិកមួយឈ្មោះប្រេតូរិ យ៉ា គេមើលឃើញ មនុស្ស ម្នាក់ប្រដាប់
សំលៀបំពាក់សសុទ្ធដើរដោយជើងទទេពីកន្លែងមួយ ទៅកន្លែងមួយ គ្រប់ច្រកល្ហកនៃទីក្រុង។ មានការលើកឡើងថា គន្ធីបានធ្វើការនៅតាម ការិយាល័យជាច្រើនដូចជាធ្វើការនៅមហាវិទ្យាល័យនានាជូនកាលមាននាទី ជាអ្នក ទទួលបោះពុម្ពសៀវភៅឬសារពតមានជួនកាល ទៀតមាននាទី ជាអ្នកជួយផ្ដល់ពត៌មានដល់ អ្នកកាន់ការរដ្ឋនានា ក្នុងក្រុង។ នៅលើក្រប សៀវភៅផ្សេងៗដែលច្រើនស្ដីអំពីបញ្ហានយោបាយនិងសាសនា គេតែង ឃើញរូបគន្ធីត្រឹម ពាក់កណ្ដាលខ្លួនលមានមាឌស្គមប៉ុន្តែគាត់ធ្វើការមិនចេះ នឿយហត់នៅដែនដី អាហ្វ្រិកខាងត្បូង។ លោកក៏ជាវាគ្មិន សម្រុះសម្រួល វិបត្តិអាហ្វ្រិករវាងជនជាតិស្បែកសនិងជនជាតិស្បែកខ្មៅលោកជាគ្រូបង្រៀន នៅមហាវិទ្យាល័យជាឈ្មួញលក់ទស្សនាវដ្ដីផ្សេងៗជាសមាជិកសហគ្រិនតំណាងរបស់រដ្ឋអាហ្វ្រិក ជាគ្រូព្យាបាល សាមញ្ញ និងជា ហោរាដ៏ចំណាន។
ជនជាតិឥណ្ឌានិងពួកស្បែកខ្មៅដទៃទៀតទាំងឡាយដែលរស់នៅអាហ្វ្រិកខាងត្បូងត្រូវពួកស្បែកសមើលងាយនិងរើសអើងយ៉ាងខ្លាំងក្លានៅក្នុងសម័យនោះ។
គន្ធីក៏មានបទពិសោធន៍ត្រូវគេមើលងាយដែរនៅពេលដែលលោកធ្វើដំណើរតាមរថភ្លើងដោយអ្នកត្រួតពិនិត្យសំបុត្របានដេញគាត់ចេញពីបន្ទប់ថ្នាក់
លេខមួយហើយឲ្យទៅជិះ នៅបន្ទប់ថ្នាក់លេខបីជាមួយជនជាតិឥណ្ឌា ដ៏ទៃទៀតបើទោះជាលោកមានសំបុត្រសម្រាប់បន្ទប់ថ្នាក់លេខ១ក៏ដោយ។
ឈ្មោះរបស់គន្ធីបានល្បីសុះសាយនៅពេលដែលលោកបានការពារកូនក្តីជាកម្មករជនជាតិឥណ្ឌាម្នាក់ឈ្នះ ថៅកែរបស់គេដែលជាជនជាតិស្បែកស ដែលជារឿងមួយដែលមិនធ្លាប់កើតមាន។ កន្លងមកមិនដែលមានកម្មករ ណាម្នាក់ហ៊ានតវាជាមួយចៅហ្វាយនាយរបស់ខ្លួនដែលជាជនជាតិស្បែកសនោះឡើយបើទោះបីជាពួកគេត្រូវទទួល រងនូវការធ្វើបាបពីថៅកែក៏ដោយ។
ដំណើរការទាមទារឯករាជ្យមហាត្មៈគន្ធីយល់ថា ប្រទេសឥណ្ឌាក្លាយជា ប្រទេសឯករាជ្យបានលុះត្រាតែជនជាតិឥណ្ឌារួបរួមគ្នាជាមុនសិនពោលគឺមិនត្រូវបែកចែកវណ្ណៈ ប្រកាន់សាសនានោះឡើយ។ដោយយល់ឃើញបែបនេះ ទើបលោក ចាប់ផ្តើម ផ្សះផ្សារឲ្យមានការចងមេត្រីរវាងពួក ហិណ្ឌូនិង ឥស្លាមព្រមទាំងព្យាយាមបំបាត់ការបែងចែកវណ្ណៈ។រតស៊ូតាមបែបអហិង្សា ដែលលោកគន្ធីធ្លាប់បានធ្វើដើម្បីសិទ្ធិរបស់ជនជាតិឥណ្ឌានៅអាហ្វ្រិកខាង
ត្បូងត្រូវបាន គន្ធីយកមកអនុវត្តន៍ជាបន្តបន្ទាប់រហូតឥណ្ឌាទទួលបាន ឯករាជ្យចក្រភពអង់គ្លេស។
(នៅមានត…)

No comments:

Post a Comment

ខ្មែរទន្លេតូច