តាមលោក Leelere បានឲ្យដឹងថា
នៅឆ្នាំ១៦៨០ រច្ជកាលព្រះអង្គម្ចាស់សូរ ឬជ័យចេដ្ឋាទី៤ មានឧត្តមសេនីយ៍ចិនម្នាក់ឈ្មោះ
Doung ngan Dich បក្សពួករបស់រាជវង្សមិញ ដោយ ចាញ់ កងទ័ពKhan
Hi បានឡើងគោកនៅអាណ្ណាម។ ក្នុងចំណោមសំពៅចំនួន២០០ នៃកងទ័ពរបស់ពួកគេ គឺនៅសល់សំពៅប្រហែល៥០
ជាមួយនឹងទាហាន៣០០០នាក់។ ឧត្តមសេនីយ៍រូបនេះ បានទៅកាន់ Touran ជាមួយនឹងកងទ័ពរបស់ខ្លួន បានចុះចូលជាមួយ អាណ្ណាម និងបានសុំដីធ្លី ដើម្បីរស់នៅ។
លោក Leelere បានសរសេរទៀតថា ព្រះមហាក្សត្រអាណ្ណាម ដែលមិនចង់បានជនបរទេស៣០០០នាក់នេះនៅក្បែរខ្លួននោះ មិនបានថ្វាយដំណឹងដល់ព្រះមហាក្សត្រជ័យជេដ្ឋាទី៤ ឲ្យបានដឹងជាមុនទេ ក៏បានបញ្ជូនពួកគេឲ្យមកប្រទេសកម្ពុជា នៅខេត្តបារៀ និងខេត្តដូងណៃ។ ប៉ុន្តែដោយមិនសប្បាយចិត្តក្នុងការរស់នៅ ក្នុងខេត្តបារៀ ឧត្តមសេនីយ៍ចិនរូបនេះ ក៏បាន ជ្រើសរើសយកខេត្តមីថ (ស្មីធរ ជា ឬ មេ.ស) ជាមួយកងទ័ពរបស់ខ្លួនចំនួនពាក់កណ្តាល និងបានទុកពាក់កណ្តាល នៅបារៀ នៅក្រោមបញ្ជាការរបស់ភូឈួយខ្លួនឈ្មោះ ត្រឹង។
នេះ គឺជាទង្វើខុសច្បាប់របស់ស្តេចអាណ្ណាម ព្រោះមហាក្សត្រអាណ្ណាម គ្មានសិទ្ធិអនុញ្ញាត ឲ្យជនបរទេសណាម្នាក់ មកតាំងទីលំនៅ លើទឹកដីកម្ពុជា ដោយគ្មានការអនុញ្ញាតពីព្រះហាក្សត្រខ្មែរឡើយ។ ប៉ុន្តែ ការមកតាំងទីលំនៅរបស់ជនជាតិចិនទាំង៣០០០នាក់ ក្នុងដែនដីកម្ពុជា ក៏មិនបានប៉ះពាល់ដល់អធិបតេយ្យភាព របស់កម្ពុជា លើតំបន់នោះ នៅគ្រានោះដែរ។

No comments:
Post a Comment