រឿង ផ្ការី
ក្រោមភ្លើងពណ៌
១.មិនស្តាយ
- ខ្ញុំជាអ្នកចូលចិចត្តស្រាវជ្រាវ និងចងក្រងឯកសារខ្លះៗ ពីឆាកជីវិតមនុស្សប្លែកៗ នៅលើផែនដីយើងនេះ។ ជីវភាពប្រចាំថ្ងៃរបស់នារីរកស៊ីផ្លូវភេទ នារីបម្រើក្នុងខារាអូខេ នារីលក់ស្រាបៀរ ក៏ជាចំណាប់អារម្មណ៍ទីមួយរបស់ខ្ញុំដែរ។ ខ្ញុំជាអ្នករស់នៅទីរួមខេត្តកំពង់ធំ មិនដែលមកស្គាល់ទីក្រុងទេ។ ទើបតែឆ្នាំនេះទេ ដែលសារឿន នាំខ្ញុំមកលេងភ្នំពេញ។ រដូវភ្លៀងមិនទាន់បញ្ចប់នៅឡើយ ហើយបានផ្តល់នូវភាពត្រជាក់ ជាមួយនឹងសំណើមនៃតំណក់ទឹក ដែលរលឹមស្រិចៗដូចផ្សែងក្រូច។ ប្រពៃណី នៃពិធីបុណអុំទូកបានមកដល់ នាថ្ងៃទីដប់ពីរដប់បី ខែធ្នូ ឆ្នាំពីរពាន់ប្រាំពីរ។អ្នកភូមិរបស់ខ្ញុំ ជាពិសេសគណៈកម្មាធិការវត្តតែម្តងបានរៀបចំយ៉ាងប្រយ័ត្នប្រយ៉ែងនូវទំនៀមទម្លាប់ ដើម្បីរក្សាវប្បធម៌យកជ័យជំនះពីគូប្រកួត។ ពួកគាត់បានធ្វើពិធីសែនព្រេន ប្រគុំតន្ត្រីបុរាណបញ្ជាន់អារក្សតាមប្រពៃណី មុននឹងដាក់ទូកចុះពីបង្គង។ ខ្ញុំ និងសារឿនបានបបួលគ្នាមកលេងនៅភ្នំពេញដែរ។ តែខ្ញុំមិនមែនចំណុះទូកទេ។ នេះជាលើកទីមួយហើយ ដែលខ្ញុំបានមកលេងភ្នំពេញ។ ចំណែកសារឿនវិញមិនមែនជាលើកទីមួយរបស់គេទេ គេបានចាត់ទុកភ្នំពេញជាទីកន្លែងកំណើតទីពីររបស់គេទៅហើយ។ ក្រោមតំណក់ទឹក ដែលមេឃបានបង្អុរតិចៗ និងល្បឿនរថយន្ត ដែលមិនសមនឹងអាយុកាលរបស់វា និងដែលផ្ទុកមនុស្សហួសកំណត់ខ្ញុំ និងសារឿននាំគ្នាឡើងជិះលើដំបូលដើម្បីកាត់បន្ថយការចំណាយខ្លះ។ សារឿន បានយកម៉ូតូ ម៉ាកសេមួយរយម្ភៃប្រាំរបស់គេមកដែរដោយចងពីក្រោយរថយន្ត។ តាមបណ្តោយផ្លូវពីកំពង់ធំមកភ្នំពេញ ខ្ញុំ និងសារឿនអង្គុយហាលក្តៅ និងហាលខ្យល់លើដំបូលធ្វើឱ្យមុខខ្ញុំ និងវាឡើងខ្មៅអែរដូចគេលាបធ្យូងបាតខ្ទះ។ ប្រមាណជាជាងប្រាំម៉ោងក្រោយមក តាមផ្លូវដ៏រលាក់ផងរថយន្តបាននាំពួកយើងមក ដល់ភ្នំពេញដូចបំណង។ នៅស្ថានីយ៍ចតរថយន្តបណ្តោះអាសន្នមុខស្ថានីយ៍រថភ្លើង ក្បែរអង្គភាពរដ្ឋាករទឹកស្វយ័ត្នភ្នំពេញ អ្នកសុំទាន អ្នករត់ម៉ូតូឌុប អ្នករត់រ៉ឺម៉កកង់ នាំគ្នារត់ព្រូមករកពួកយើង។ បុរសសុំទានពិការជើងអាយុជាង៥០ឆ្នាំម្នាក់ រុញមួកសម្រាប់ដាក់លុយកាត់មុខខ្ញុំរួចនិយាយថាអូនសុំមួយរយមក។ ខ្ញុំហៀបនឹងដកលុយពីហោប៉ៅខោឲ្យទៅបុរសសុំទាននោះ ស្រាប់តែម៉ូតូឌុបម្នាក់មកកញ្ឆក់បង្វិចខោអាវពីខ្ញុំរត់វឹងទៅដាក់លើម៉ូតូគាត់។ ខ្ញុំងាកមើលទៅអ្នកដទៃគ្មានឃើញអ្នកណាមានប្រតិកម្មអ្វីសោះ។ ពួកគេធ្វើជាធម្មតា ហាក់គ្មានអ្វីកើតឡើង។ ដោយនឹកក្នុងចិត្តស្មានថាចោរ ខ្ញុំក៏ស្ទុះវឹងតាមពីក្រោយ ទៅចាប់ក្របួចកអាវជាប់ ហើយយារដៃបម្រុងដាល់គាត់មួយដៃ គាត់បែរជានិយាយមកកាន់ខ្ញុំវិញ តោះ...។ ខ្ញុំសួរគាត់វិញថា តោះស្អី? តោះហ្នឹងទៅណា? អ្នករត់ម៉ូតូឌុប ដែលមានវ័យចាស់ជាងខ្ញុំបន្តិច សួរត្រឡប់មកខ្ញុំវិញ ចុះផ្ទះបងនៅណា? បងទៅណា?។ ខ្ញុំប្រាប់ថា ផ្ទះខ្ញុំនៅកំពង់ធំ ហើយខ្ញុំមកមើលគេអុំទូក។ ខ្ញុំសួរគាត់វិញថា ហេតុអីក៏កញ្ឆក់ឥវ៉ាន់ខ្ញុំ ដូចចោរអញ្ចឹង? គាត់ថា វាជាទម្លាប់របស់គាត់ទៅហើយ ហើយអ្នកដទៃមួយចំនួនទៀត ក៏ធ្វើដូចគាត់ដែរ។ គាត់អ្នករត់ម៉ូតូឌុបទាំងអស់ ត្រូវតែចាប់លេខរៀង ឬសម្គាល់មនុស្ស ដែលកំពុងជិះក្នុងរថយន្ត ដើម្បីចំណាំពេលចុះមកអ្នកនោះត្រូវតែជិះម៉ូតូពួកគេ។ ម៉ូតូឌុបផ្សេងមិនអាចដណ្តើមម៉ូយពីពួកគេបានទេ។ ខ្ញុំប្រាប់គាត់វិញថា ថ្ងៃក្រោយបងកុំធ្វើអញ្ចឹង ការប្រកបរបរនេះជាសេរីភាពរបស់បងហើយ តែបងធ្វើអញ្ចឹងវាមិនល្អទេ វាដូចជាចោរលួច ចោរឆក់អញ្ចឹង។ បងត្រូវដឹងថា អ្នកជិះគេមានសិទ្ធិជ្រើសរើសម៉ូតូជិះដែរ មិនមែនឲ្យពួកបងជាអ្នកកំណត់ ឬមកឆក់របស់គេទីងណាត់ទីងណែងអញ្ចឹងទេ។ ម្យ៉ាងទៀតបើភ្ញៀវបរទេសគេមកឃើញ តើបងខ្មាសគេអត់? តើមុខមាត់ប្រទេសយើងទៅជាយ៉ាងណា?។ ខណៈខ្ញុំកំពុងជជែកជាមួយបងម៉ូតូឌុប សារឿនក៏អូសម៉ូតូមកដល់ ក្រឡេកឃើញសារឿន ខ្ញុំក៏ប្រាប់ទៅបងម៉ូតូឌុបថា បងឃើញទេ ខ្ញុំក៏យកម៉ូតូមកជិះដែរ។ អញ្ចឹងបងគួររកវិធីផ្សេង ក្នុងការរកម៉ូយ កុំឲ្យខូចសណ្តាប់ធ្នាប់សាធារណៈ ឬខូចមុខមាត់ប្រទេសដ៏ថ្លៃថ្លារបស់យើង។ និយាយហើយ ពួកខ្ញុំក៏ជិះម៉ូតូចេញមក ឯបងម៉ូតូឌុបនៅធ្វើមុខស្មឿកហាក់ធុញទ្រាន់នឹងការនិយាយរបស់ខ្ញុំ។ តែខ្ញុំពិតជាមិនចង់ឲ្យពួកកាត់ធ្វើដូច្នេះទេ ព្រោះធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម និងប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ រាត្រីដំបូងនៃពីធី ខ្ញុំ និងសារឿន បាននាំគ្នាជិះម៉ូតូដើរត្រេចចរយ៉ាងសប្បាយចុះឡើងតាមដងវិថីនានានៃទីក្រុង ដែលពោរពេញទៅដោយភ្លើង ចម្រុះពណ៌មនុស្សមកពីគ្រប់ទឹសទី និងមានគ្រប់វណ្ណៈ។ នារីៗដែលមើលទៅសាច់ឈាមទ្រលក់ទ្រលន់ ភាគច្រើនជាមនុស្សមកពីតាមបណ្តាខេត្តនានាដូចខ្ញុំដែរ តែពួកគេមានអត្តចរិតមិនដូចជានារីៗ ដែលរស់នៅតាមបណ្តាខេត្តពិតប្រាកដទេ។ ពួកគេហាក់ត្រូវបាន និងកំពុងត្រូវបំពុលទៅដោយវប្បធម៌បរទេស។ ពួកគេពាក់អាវយឺតរឹបរាងខ្លីខើច ចេញរន្ធផ្ចិត ខ្លះស្លៀកខោខូវប៊យ ដែលមានសម្រុងជើងវែង តែលេចចេញចង្វែកគូទកណ្តាលវាលទោះបីមានខ្លះគូទសខ្ចីគួរឱ្យគ្រឺតខ្នាញ់ និងខ្លះគូទឡើងគ្រើមដូចស្បែកគង្គក់ និងគួរឱ្យខ្ពើមក្តី។ ឯខ្លះទៀតស្លៀកខ្លីស្ទើរតែដល់ក្រលៀន បង្អួតសាច់របស់ពួកគេដាក់គ្នា។ ខ្ញុំតែងតែតាមមើល រាល់នារីទាំងនោះឥតដាក់ភ្នែក តែសារឿនដែលជើងដើរលេងភ្នំពេញបានទាញកញ្ឆក់ និងខ្សឹបប្រាប់ខ្ញុំថា អ្ហ៊េ…កុំភ្លឹកពេកពួកនារីៗទាំងហ្នឹងកុំឃើញដើរតែឯងៗអ៊ីចឹង តែពួកនាងភាគច្រើនមិននៅទំនេរទេ។ ខ្ញុំមើលមុខសារឿនដោយការខកចិត្ត ព្រោះខ្ញុំគិតថា ក្នុងរយៈបីថ្ងៃនៃពីធីអុំទូកនេះ ទម្រាំខ្ញុំត្រឡប់ទៅផ្ទះវិញ យ៉ាងហោចក៏ខ្ញុំអាចទាក់ទង ឬរាប់អានបាននារីដ៏ស្រស់ស្អាតណាម្នាក់ដែរ។តែគួរឱ្យស្តាយមិនដូចបំណងទេ។ សារឿនបានយកម៉ូតូទៅផ្ញើគេនៅក្បែរវត្តភ្នំ រួចនាំខ្ញុំដើរឆ្លងស្ពានជ្រោយចង្វាឆ្ពោះទៅកន្លែងចំណតទូក ដែលមកពីកំពង់ធំ ស្ថិតនៅត្រើយខាងកើតទន្លេសាបទល់មុខព្រះបរមរាជវាំង។ នៅចំកណ្តាលស្ពានជ្រោយចង្វារ ខ្ញុំឈរមើលទៅពន្លឺភ្លើងចម្រុះពណ៌តាមដងផ្លូវ នៅឯនាយឆ្ងាយ តាមមាត់ច្រាំងទន្លេ និងសំឡេងមេក្រូ ដែលគេប្រកូកប្រកាស រកសមាជិកចំណុះទូក យ៉ាងទ្រហឹងអឺងកង។ ខ្ញុំសែនរំភើបពេក្រៃ ពេលមើលឃើញទិដ្ឋភាពបែបនេះ។ ទិដ្ឋភាពពិតជាគួរឱ្យចង់គយគន់ ទោះបីជាកន្លែងខ្លះមើលទៅក្រខ្វក់ក៏ដោយ។ ខ្ញុំដើរបណ្តើរងាកមើលទៅគ្រប់កន្លែងបណ្តើរ ជាពិសេសមើលទៅអ្នកដំណើរមកពីខេត្ត ដែលកំពុងដើរលើស្ពានដូចជារូបខ្ញុំ។ ខ្ញុំគិតក្នុងចិត្តថា ទីក្រុងភ្នំពេញ ដែលតាមឯកសារប្រវត្តិសាស្ត្រនិយាយថា ជាទីក្រុងមួយ ដ៏មានសម្ផស្សល្អដាច់គេកាលពីទសវត្សរ៍ហាសិប និងហុកសិប នៃតំបន់អាស៊ីភាគអាគ្នេយ៍នោះ ពិតជាធ្វើឱ្យបេះដូងរបស់ខ្ញុំកាន់តែរំភើប និងមិនអាចបំភ្លេចបាន ទោះបីជាពេលនេះ មើលទៅមានសំណង់ផ្ទះអំពីឈើប្រក់ ស័ង្កសីរកេតរកូតគ្មានសណ្តាប់ធ្នាប់ និងភាគខ្លះ នៃមាត់ច្រាំងទន្លេសាបពោរពេញទៅដោយសំណង់ផ្ទះ និងបង្គន់របស់យួនក៏ដោយ។ ខ្ញុំឈរតំអក់យូរបន្តិច ទើបសមត្ថកិច្ចនគរបាលការពារគោលដៅទីបី នៃនាយកដ្ឋាននគរបាលការពារ ឬដែលគេហៅថា នគរបាលអាបីនោះ មកប្រាប់ខ្ញុំថាមិនឱ្យឈរលើស្ពាន ។ ជាមួយនឹងកាំភ្លើងអាកាកាត់ស្វាយច្រែះចាប់ គាត់បញ្ជាក់ថា គេមិនអនុញ្ញាតឱ្យឈរយូរពេកនៅលើស្ពានទេ ព្រោះធ្វើឱ្យស្ទះចរាចរជាពិសេសខ្លាចក្រុមភារវករបន្លំដាក់គ្រាប់ផ្ទុះបំផ្លាញស្ពាន និងបំផ្លាញបរិយាកាសក្នុងពិធីដ៏មហោឡារឹកនេះ និងសម្លាប់ជីវិតមនុស្សដូចកាលពីអតីតកាល ដែលបណ្តាលឱ្យស្ពានដែលមានប្រវែងជាងប្រាំបីរយម៉ែត្រនេះដាច់ជាកំណាត់។ ខ្ញុំបានចាកចេញពីកំពែងស្ពាន ដែលមានរាងជាពាក់កណ្តាលរង្វង់ និងដែលស្ថិតនៅជិតពាក់កណ្តាលស្ពាន ទាំងមិនទាន់ដាច់អាល័យពីទស្សនីយ៍ភាពដ៏គួរឱ្យចាប់ចិត្តដិតអារម្មណ៍នេះ។ ឯសារឿន ដែលជាមនុស្សស្ទើតែ ធុញទ្រាន់នឹងសម្រស់ទីក្រុងភ្នំពេញបានទៅចោលខ្ញុំ ព្រោះវាគិតថា ភ្នំពេញមិនមែនជាទី ដែលគួរឱ្យចង់មើលសោះទេ ហើយអ្វីដែលវាចាប់អារម្មណ៍ជាងគេ គឺភ្នំពេញសម្បូរកន្លែងផឹកស៊ីរាំច្រៀង និងកន្លែងលក់ខ្លួនលក់សម្រស់ លក់ស្នេហារបស់មនុស្សស្រីប្រុស។ ពេលខ្លះវានិយាយថា ភ្នំពេញដូចជាគ្មានស្នេហាពិតប្រាកដទេ គឺសម្បូរទៅដោយស្នេហាទិញដូរមួយគ្រាៗ ដើម្បីកម្សាន្តការសប្បាយតែប៉ុណ្ណោះ។ វានិយាយថា ការសប្បាយជាមួយនឹងសម្រស់ ដែលគ្មានក្តីរំភើប ឬអាចនិយាយថា ស្នេហា ដែលត្រូវការតែលុយគឺជាស្នេហា ដែលគ្មានរសជាតិ ហើយយូរទៅស្ទើតែធ្វើឱ្យជីវិរបស់វាក្លាយទៅជាសម្បកមនុស្ស ដែលគ្មានន័យព្រោះបើចង់សប្បាយទាល់តែមានលុយបើគ្មានលុយ គឺគ្មានអ្វីៗទាំងអស់។ ប៉ុន្តែយប់នេះដែរ ក្រោយពីមកដល់ចំណតទូក ដែលមកពីស្រុកកំណើតខ្ញុំជួបជជែកលេងជាមួយអ៊ុំចាស់ៗ ជាច្រើននាក់រួចមក សារឿនក្រៅពីរអ៊ូថា ខ្ញុំជាមនុស្សសំរែ វាក៏បាននាំខ្ញុំជិះម៉ូតូ ឱ្យទៅស្គាល់ស្រីៗ ដែលប្រកបរបរលក់សម្រស់ និងក្លិននៅក្លឹបកម្សាន្តមួយ។ មុនពេលទៅដល់កន្លែងផឹកស៊ី សារឿនឌុបខ្ញុំវង់ចុះវង់ឡើង កាត់តាមលូទឹកស្អុយផង ធ្វើឱ្យខ្ញុំស្ទើរដាច់ខ្យល់ ព្រោះតែក្លិនទឹកលូទម្រាំតែទៅដល់ទីនោះ។ មុនពេលមកដល់ ខ្ញុំបានសួរសារឿនថា ឌុបអញទៅណា?។ វាថា អញនាំឯងទៅមើលភ្លើងស្តាប់ភ្លេងស្ទាបភ្លៅ។ ខ្ញុំភ្ញាក់អារម្មណ៍ព្រើត ព្រោះមិនដែលឮ ពាក្យហ្នឹង។ ខ្ញុំនឹកក្នុងចិត្តថា ស្អីទៅអាមើលភ្លើងស្តាប់ភ្លេងស្ទាបភ្លៅហ្នឹង?។ សារឿន បាននាំខ្ញុំមកកាន់ភោជនីយដ្ឋានទំនើបមួយ នៅតាមបណ្តោយផ្លូវព្រះនរោត្តម ជិតស្តុបចម្ការមនដែលមានបន្ទប់ខារាអូខេវីអាយភីឈ្មោះថា មិនស្តាយ។ មុនពេលចេញមក សារឿន និងខ្ញុំបានងូតទឹកដុសសាប៊ូក្រអូបស្លៀពាក់ខោអាវបែបទាន់សម័យតឺនុយខោពីលើអាវមើលទៅគួរសង្ហាដែរ តែពេលខ្ញុំ និងសារឿនជិះម៉ូតូឌុបមកដល់មុខភោជនីយដ្ឋាននេះ នៅម៉ោងប្រាំពីរកន្លះយប់ សន្តិសុខប្រាប់ថាមិនឱ្យចូលទេ ព្រោះគេថា រូបរាងពួកខ្ញុំមិនសមទំនងជាអ្នកមានលុយ ដែលត្រូវចូលកម្សាន្តកន្លែងនេះឡើយ។ សារឿនត្រូវបាក់មុខនៅទីនេះបន្តិច ប៉ុន្តែ ដោយសារភាពប៉ិនប្រសប់ខាងនិយាយ រ៉ាយរ៉ាប់ ប៉ប៉ាច់ប៉ប៉ោចរបស់គេនោះ ទីបំផុតគេក៏ព្រមឱ្យខ្ញុំចូលទាំងទើសទ័ល។ ខ្ញុំបានរៀបរឹកដើរយ៉ាងឡូយថូយចូលទៅក្នុងភោជនីយដ្ឋានដែលមានស្រីក្មេងៗឈរចាំទទួលភ្ញៀវ និងជូនទៅបន្ទប់រើសអ្នកច្រៀង។ សារឿនបានឆ្លើយទៅកាន់អ្នកនាំភ្ញៀវម្នាក់មិនបាច់ឱ្យគេសួរទាន់ ដោយលើកម្រាមដៃពីរផង-ពីរនាក់...។ យុវនារីវ័យក្មេងស្លៀកពាក់ស្អាតបាត បានជូនខ្ញុំឱ្យទៅជ្រើសរើសស្រីម្នាក់ ដែលពួកនាងទាំងនោះត្រូវបាន គេដាក់តាំងតម្រៀបឱ្យឈរជាជួរ និងមានពាក់ស្លាកលេខសម្គាល់នៅក្នុងបន្ទប់កញ្ចក់។ មុននឹងចូលទៅដល់ក្នុងបន្ទប់នោះខ្ញុំ និងសារឿន ត្រូវឆ្លងកាត់បីតំណាក់កាលទីមួយគឺការឆ្លងកាត់ទ្វារដែលមានអ្នកបើកជាយុវជនក្មេងៗ ស្អាតៗ ប្រកបដោយសម្លៀកបំពាក់អាវកត្រង់សំពត់ហូលចងក្បិន និងទ្វារទីពីរ គឺមានស្ត្រីខ្មែរក្មេងៗស្អាតៗឈរចាំបើកទ្វារដូចទ្វារទីមួយដែរ។ ពួកនាងប្រកបទៅដោយអាវ ស ដៃវែងធម្មតា និងសំពត់បត់ពណ៌ទឹកប៊ិចចាស់ត្រឹមស្មងជើងដូចយុវសិស្សដែលរៀននៅសាលាដែរគ្រាន់តែមិនមានឈ្មោះសម្គាល់។ ទ្វារទីពីរបានរបើក គេបានចង្អុរបង្ហាញដោយឱ្យខ្ញុំបត់ទៅស្តាំបន្តិច។ ពេលមកដល់ខ្ញុំមើលទៅពួកនាងទាំង នោះមិនខុសពីទំនិញដែលគេត្រៀមទុកសម្រាប់ភ្ញៀវពិសេសៗទេ។ ខ្ញុំ និងសារឿនដើរមើលមួយត្រួសហើយបកមកវិញ។ រាងកាយពួកនាងសុទ្ធតែមានវ័យស្របាលៗគ្នា ហើយមានរូបសម្រស់ប្រហាក់ប្រហែលគ្នាទាំងអស់។ ខ្ញុំមិនដឹងថា ត្រូវធ្វើដូចម្តេច ទេទើបអាចរើសមនុស្សដែលខ្ញុំត្រូវការបាន ព្រោះនៅក្នុងកញ្ចក់នោះមានចម្រុះជាតិសាសន៍មាន ចិន ថៃ វៀតណាម ហ្វីលីពីនី និងខ្មែរ។ ម៉្យាងទៀតស្រីដែល យើងហៅមកហើយមិនអាចដូរវិញបានទេ។ ផ្ទៃមុខរបស់ពួកនាងទាំងអស់សុទ្ធ តែបញ្ចោញនូវស្នាមញញឹមបង្ហាញពីមន្តស្នេហ៍ដ៏ទាក់ទាញ និងបង្ហាញពីភាពចង់ ឱ្យយើងយកនាងចេញមក។ ខ្ញុំកាន់តែវិលវល់ក្នុងចិត្តព្រោះបើយកចំស្រីខ្មែរយ៉ាងហោចណាស់ទោះវាមិនមែនជារឿងល្អ តែអាចនិយាយគ្នាបាន តែបើយកចំស្រីបរទេសវិញពិតជាពិបាកធំហើយ ព្រោះខ្ញុំមិនចេះអង់គ្លេស ឬប្រហែលពួកនាងមិនចេះនិយាយភាសាខ្មែរ។ ខ្ញុំបានចង្អុរទៅស្រីក្មេងម្នាក់រាងស្គមស្តើង តែសុដន់នាងធំ ត្រកៀកនាងរីកល្អ ចង្កេះរាវ ផ្ទៃមុខសំប៉ែតទ្រវែងបន្តិចសក់ស្លូតរំសាយផុតស្មា។ នាងពាក់លេខសម្គាល់សូន្យចិតសិបពីរ។ ចំណែកឯសារឿន វារើសយកនាងម្នាក់សម្បុរស តែភ្នែករាងតឹងបន្តិច។ សារឿន មិនចូលចិត្តនារីសម្បុរខ្មៅទេ។ ស្រីដែលនាំពួកយើងចូល បានចាក់សោរឱ្យនាងចេញ តាមច្រកចំហៀង ហើយហុចកូនសោរបន្ទប់ឱ្យទៅនាងទាំងពីរនាក់នោះ។ នាង ដែលខ្ញុំជ្រើសរើស បានដើរមករកខ្ញុំដោយទឹកមុខរីករាយ តែខ្ញុំមិនទាន់ហ៊ាននិយាយទៅនាងទេ ដោយរង់ចាំឱ្យនាងនិយាយមុន។ ឯនារី ដែលសារឿនរើសនោះ មើលទៅមិនសូវរាកទាក់ ហាក់ខុសកាលីបគ្នា។ មិត្តនារីរបស់ខ្ញុំ បានបញ្ចោញសំឡេងដ៏ពីរោះរបស់នាងមកខ្ញុំ នៅពេលនាងដើរពីមុខពួកយើង។ -ដើរតាមខ្ញុំមកបង...(នាងនិយាយ ជាភាសាខ្មែរ)។ ខ្ញុំមានអារម្មណ៍អរព្រួច ថែមទាំងរំភើបក្នុងចិត្តទៀត ព្រោះរើសបាននារីខ្មែរដូចបំណង តែសារឿន មិនទាន់ដឹងយ៉ាងណាទេ ព្រោះនាងមិនទាន់និយាយ។ ពួកខ្ញុំដើរពីក្រោយនាងយ៉ាងស្វាហាប់។ ពួកយើងដើរឡើងតាមជណ្តើរធ្វើអំពីឈើមានតម្លៃ និងភ្លឺរលោងទៅកាន់បន្ទប់លេខម្ភៃប្រាំពីរ ជាន់ទីបី។ នាងចាក់សោរបើកទ្វារបន្ទប់ហើយលូកដៃចុចកុងតាក់បើកភ្លើង។ ពន្លឺពណ៌ក្រហមព្រឿងនៃអំពូលរាត្រី បានបង្ហាញនូវរាងចតុកោណរបស់បន្ទប់ ដែលបំពាក់ទៅដោយសាឡុងពូកថ្មីទំនើបរាងជាបីជ្រុង។ ខ្ញុំដើរទៅអង្គុយនៅជ្រុងម្ខាង នៃសាឡុង ឯនាងដើរទៅយកតេឡេមកចុចបើកម៉ាស៊ីនត្រជាក់។ តាមការសង្កេតរបស់ខ្ញុំ ខ្ញុំគិតថា ខារ៉ាអូខេនេះ ហាក់ចម្លែកខុសប្លែកពីស្រុកខ្ញុំបន្តិច ព្រោះខារាអូខេ ដែលខ្ញុំធ្លាប់ចូលនៅខេត្តខ្ញុំ ក្នុងបន្ទប់មួយតម្រូវឲ្យមានអ្នកចាប់ទឹកកកម្នាក់ អ្នកចាក់ចម្រៀងសម្រាប់ច្រៀងម្នាក់ និងអ្នកមើលការខុសត្រូវ(មេការ)ក្នុងបន្ទប់ម្នាក់។ នៅទីនេះ ក្នុងបន្ទប់ខារាអូខេ គេមិនតម្រូវឲ្យមានអ្នកកុម្ម៉ង់ម្ហូប ឬមេការបន្ទប់ទេ។ គឺមានតែអ្នកចាប់ទឹកក ដែលយើងអាចហៅពីក្រៅបន្ទប់មកបាន និងអ្នកចម្រៀង ប៉ុណ្ណោះ។ ការកុម្ម៉ង់បទចម្រៀងត្រូវធ្វើឡើងតាមរយៈកុំព្យូទ័រដោយនារី ដែលនៅក្នុងបន្ទប់ជាមួយើងអាចកុម្ម៉ង់បាន។ ខ្ញុំសង្ស័យថា នៅទីនេះមានលក្ខណៈអ្វីពិសេសខុសពីខេត្តរបស់ខ្ញុំ។ នារីដែលខ្ញុំហៅបានលូកដៃចុចបើកទូរទស្សន៍ និងចុចទូរស័ព្ទប្រើខ្សែហៅអ្នកកុម្ម៉ង់ម្ហូបមកប្រាប់។ បន្តិចក្រោយមកអ្នកទទួលបញ្ជាហៅម្ហូបក៏មកដល់ ដោយយកប៊ិចក្រដាសកត់មុខម្ហូបមកផង។ ប្រកបដោយរូបសម្បត្តិគួរឲ្យទាក់ទាញ និងស្លៀកពាក់ស្អាតបាត នាងសួរមកខ្ញុំ។ -បងត្រូវការញ៉ាំអីដែរ? ខ្ញុំនៅស្ងៀម សារឿននិយាយដោយសោះកក្រោះហាក់អស់សង្ឃឹម ចំពោះមិត្តនារីរបស់គេ -សុំទឹកក្រូចបានហើយ.. ខ្ញុំបើកភ្នែកធំៗ ពេលឮសារឿននិយាយពាក្យនេះ ព្រោះសារឿន ជាមនុស្សមិនចូលចិត្តទឹកក្រូចប៉ុន្មានទេ។ អ្នកកុម្ម៉ង់ម្ហូបងាកមកសួរខ្ញុំម្តង ខ្ញុំប្រាប់នាងថាខ្ញុំក៏យកទឹកក្រូចដែរ។ តែសុំហៅស្រាបៀរសម្រាប់ពួកនាងពីរនាក់។ អ្នកកុម្ម៉ង់ម្ហូបសម្លឹងមុខខ្ញុំ និងសារឿនដូចជាចង់ប្រមាថថាចូលកន្លែងផឹកស៊ីសប្បាយផឹកទឹកក្រូច?។ កត់មុខភេសជ្ជៈរួចរាល់ នាងក៏ត្រឡប់ទៅវិញ ឯនាងដែលជាដៃគូរបស់ខ្ញុំ ឈោងដៃទៅយកបញ្ជីបទចម្រៀងមកឱ្យខ្ញុំម្តង។ -បងត្រូវការច្រៀងបទអីកុម៉្មង់ទៅ ខ្ញុំទម្លាក់ខ្លួនពេញទំហឹង ផ្អែកសន្ធឹងដៃទៅលើធ្នាក់សាឡុងខាងក្រោយ -មិត្តភក្តិបងបានគាត់ចូលចិត្តច្រៀង ហើយបើយើងអត់ច្រៀងតើ មានបញ្ហាអីទេ? នាងញញឹម -ជួនកាលគេសង្ស័យ គេមកគោះទ្វារមើល...ចុះបងមកធ្វើអីបើមកមិនច្រៀង? សារឿនបើកភ្នែកធំៗ ហាក់អាក់អន់ចិត្ត ជាមួយមិត្តនារីនោះ។ ខ្ញុំក៏ឆ្លើយបន្ត -បងត្រូវការស្តាប់ភ្លេង និងចង់និយាយលេង និងស្ទាបភ្លៅជាមួយអូនហ្នឹងណា៎... តើយើងអាចឱ្យគេចាក់ចម្រៀងរហូតបានទេ? នាងញញឹមស្ងួត ហាក់នឹកឃើញអ្វីមួយ -មានអី..បានតើ យើងកុម៉្មង់ទៅគេចាក់ឱ្យហើយ តែជួនកាលគេឃ្លាំមើល ព្រោះខ្លាចភ្ញៀវខ្លះ ជួលបន្ទប់ចាក់ចម្រៀងចោល ហើយសម្ងំធើគ្នាទៅវិញ។ ថៅកែថា បើភ្ញៀវធ្វើដូច្នេះនាំស៊យដល់ហាងខ្លាំងណាស់... ខ្ញុំតាមមើលសកម្មភាព និងទឹកមុខនាង។ នាងហាក់មានទឹកមុខស្ងួតខុសធម្មតា។ ចំណែកសារឿន គេមិននិយាយទេ តែឱបនារីនោះឡើងខ្វេ ឈ្មុលយកតែម្តង មិនទាន់ទាំងបានផឹកអីមួយក្អឹក។ ភ្លាមនោះអ្នកកុម្ម៉ង់ម្ហូប ក៏លើកទឹកក្រូចមួយកេះ និងស្របៀរមួយកេះចូលមកដល់។ ខ្ញុំបើកភ្នែកធំៗ ស្ទើរតែស្រែកឲ្យភ្លាត់សំឡេង ព្រោះខ្ញុំគិតថា គ្នា៤នាក់ទឹកក្រូចមួយកេះស្រាបៀរមួយកេះ អ្នកណាផឹកអស់?។ បានត្រឹមតែគិត តែខ្ញុំមិនបានសួរនាងទេ ហើយទ្រាំអង្គុយគាស់ទឹកក្រូចផឹក និងគាស់ស្រាបៀរឲ្យនាងផង។ ដោយមើលទៅទឹកមុខនាងមិនសូវសប្បាយចិត្តខ្ញុំសាកល្បងសួរនាងមើល។ -មានរឿងអីអ្ហ៊ែ? បានជាមុខក្រៀម? -គ្មានរឿងអីទេ... តាមរយៈទឹកមុខនាង ខ្ញុំមិនជឿថា នាងគ្មានរឿងអ្វីនោះទេ។ តែខ្ញុំក៏មិនព្យាមសួរ នាងបន្តទៀតដោយនិយាយចំៗនោះដែរ។ បង្អង់យូរបន្តិច ទើបខ្ញុំបន្តសំណួរ -អូនឯងមកធ្វើការនៅទីនេះយូរហើយមែនទេ? -ចាស៎ ៦ខែហើយ (នាងឆ្លើយកំបុតឆ្កុយ) -អញ្ចឹងអូនមកពីស្រុកណាដែរ?។ -បងសួរធ្វើអី?បងអ្នកកាសែតមែនទេ? (នាងធ្វើទឹកមុខមាំ និងបើកភ្នែកធំៗ) ខ្ញុំគ្រវីក្បាល -អត់ទេ -ចុះបងសួរគេធ្វើអី? -ជាទម្លាប់របស់ខ្ញុំ ខ្ញុំតែងសួរអញ្ចឹងគ្រប់កន្លែងដែលខ្ញុំទៅ ក្រែងជួបអ្នកមកពីស្រុកជាមួយគ្នា -បងកុំចង់ដឹងអី.. -អញ្ចឹងខ្ញុំសុំសួរមួយផ្សេងទៀតបានទេ? -សួរអី? (នាងមើលមុខខ្ញុំ ហាក់ភ័យផង ខឹងផង) -ឆ្នាំហ្នឹងអាយុប៉ុន្មានហើយ ហើយមានបងប្អូនប៉ុន្មាននាក់? -ប្រាំបួននាក់ (នាងនៅតែឆ្លើយគ្មានក្បាលគ្មានកន្ទុយ) -ប្រុសប៉ុន្មាន? ស្រីប៉ុន្មាន? -ប្រុសទាំងអស់ស្រីតែខ្ញុំមួយ ហើយពៅគេទៀត ចម្លើយនេះរៀងវែងបន្តិច ធ្វើឱ្យខ្ញុំស្វែងយល់ពីនាងថា នាងកំពុងធ្លាក់ក្នុងអន្លង់សំណួរខ្ញុំហើយ។ ខ្ញុំសួរនាងបន្ត -ពៅគេ? ការពិតពៅគេត្រូវនៅជាមួយប៉ាម៉ាក់បានត្រូវ ហេតុអីបានជា អូនឯងមកធ្វើការទីនេះទៅវិញ? រត់តាមសង្សារ ឬចាញ់បោកសង្សារ?។ នាងបើកភ្នែកធំៗសម្លក់ខ្ញុំ តែបញ្ចោញនូវស្នាមញញឹមបន្តិច -ឆ្កួត...មិនមែនអញ្ចឹងទេ...អ៎..សុំទោសខ្ញុំច្រឡំមាត់..ការពិតមិនមែនអញ្ចឹងទេ គឺមកពីរកការងារមិនបាន ព្រោះរៀនបានតិចពេក។ -បងៗទំាងអស់នោះធ្វើអីទៅ? ម៉េចបានជាបណ្តោយប្អូនស្រីមកធ្វើការបែបនេះ? -ពួកគាត់ធ្វើស្រែ ខ្លះមានប្រពន្ធកូន ទៅនៅខាងប្រពន្ធអស់ទៅ (នាងនិយាយលាយសើច) -ហ៊ឹម...ឆ្លើយបានល្អ តែភ្លចសំណួរបងមួយទៀត គឺឆ្នាំហ្នឹងអាយុប៉ុន្មានហើយ? -ចា៎ដប់ប្រាំមួយ (នាងលើកដៃបង្ហាញត្រឹមម្រាមប្រាំមួយប៉ុណ្ណោះ)។ -ដប់ប្រាំមួយ? (ខ្ញុំសួរបញ្ចាក់ ដោយសង្កត់សំឡេង) នាងងក់ក្បាលញញឹម ខ្ញុំសួរបន្ត -គេព្រមឱ្យធ្វើការដែរ? -ថីក៏មិនឱ្យ មានទៅទាស់អី...នៅហាងអញ្ចឹងៗ គេបន់ឲ្យតែបានក្មេងៗ ស្អាតៗមកធ្វើការទេ ទើបមានភ្ញៀវចូលច្រើន។ -តែខ្ញុំឮគេថាវាខុសនឹងច្បាប់ការងារណា ម៉្យាងទៀតរំលោភលើសន្ធិស្តីពីសិទ្ធិកុមារផង -ខុសអីបងងើយ...ពេលខាងក្រសួងគេចុះមកពិនិត្យម្តងៗ ខ្ញុំឃើញតែគេខ្សិបខ្សៀវគ្នា រួចហើយទៅវិញបាត់ មិនដែលឃើញកើតអីផង។ បងដឹងអត់ ប្រុសៗចំណាស់ណាក៏ដោយ ឲ្យតែមកកន្លែងអញ្ចឹងៗ គឺរកតែនារីក្មេងៗទេ។ មានបងៗស្រីៗ អ្នកធ្វើការនៅទីនេះខ្លះ គ្រាន់តែគាត់អាយុច្រើន មុខគាត់រាងចាស់ មើលទៅមិនសូវស្អាត គេមិនយកភ្នែកមើលទេ។ ឮពាក្យនាងបកស្រាយ ខ្ញុំក៏អស់យោបល់ ខ្ញុំទ្រឹងបន្តិចទើបបន្តសំណួរទៅនាង -ចុះរៀនបានថ្នាក់ទីប៉ុន្មានដែរ? -រៀនបានត្រឹមថ្នាក់ទីប្រាំទេ... -ម៉េចក៏ប្រញាប់ឈប់រៀនម៉េះ?សង្ស័យតែប្រញាប់ចង់បានប្តីទេមើលទៅ... -ប្រញាប់អី...ម៉ោពីអត់លុយទៅរៀនហ្នឹងណា៎...បងដឹងអត់? កូនពៅសម្រាប់គ្រួសារអ្នកមាន គេមានសំណាងដូចស្តេចអញ្ចឹង គ្មានអ្នកណាប៉ះពាល់បានទេ ចំណែកកូនពៅរបស់គ្រួសារអ្នកក្រីក្រដូចពួកខ្ញុំ កុំថាឡើយពៅ ក្នុងគ្រួសារមានកូនច្រើន សូម្បីកូនតែមួយគ្រាប់ ក៏នៅតែគ្មានប្រាក់សម្រាប់រៀន ឬទិញអាហារហូបចុកដែរ។ ស្តាប់នាងពន្យល់ ខ្ញុំគិតថា នាងចេះដឹងយល់កិច្ចការសង្គមមនុស្សបានគ្រាន់បើ។ ទ្រឹងបន្តិច ទើបខ្ញុំសួរនាងបន្ត -អូហ៍ ចុះប៉ាម៉ាក់គាត់ចំណាស់ៗណាហើយ? -ចា៎ស..គាត់ចាស់ៗអស់ហើយ... ខ្ញុំដកដង្ហើមបន្ធូរអារម្មណ៍បន្តិច។ -...ម៉ោអញ្ចឹងមាននឹកគាត់ទេ? ឮសំណួរនេះនាងប្រែទឹកមុខទៅជាទុក្ខព្រួយភ្លាម នាងឱនមុខបន្តិចខ្ញុំពោលបន្ត -សុំទោសដែលខ្ញុំសួរធ្វើឱ្យប៉ះអារម្មណ៍... នាងឆ្លើយដោយសំឡេងខ្សោយបំផុត -មិនអីទេបង តែបើរំលឹកពីឈ្មោះពួកគាត់ភ្លាមចង់តែយំទេ -ហេតុអី? ពួកគាត់មានបញ្ហាអី ឬពួកគាតលក់អូនឯងឲ្យភ្ញៀវ? -មិនមែនទេ...ការពិតពួកគាត់មិនឱ្យខ្ញុំមកទីនេះទេ តែដោយការ ចង់ស្គាល់ទឹកដីភ្នំពេញរបស់ខ្ញុំ ធ្វើឱ្យខ្ញុំលង់ខ្លួនតែម្តងទៅ... -លង់ខ្លួន? មានន័យថា ស្រីធ្លាប់មានវិបត្តិស្នេហា? នាងចាប់ផ្តើមឈ្ងោកមុខត្រដុសបាតដៃស្រក់ទឹកភ្នែកម៉ាត់ៗ រួចនិយាយទាំងអួលដើមក និងមានកំហឹង -បន្ទប់ខារាអូខេនេះហើយដែលបំផ្លាញអនាគតរបស់ខ្ញុំ -ហេតុអី? (ខ្ញុំសួរ ដោយភ្ញាក់ផ្អើល) -កាលមុន ពេលខ្ញុំមកដល់ទីនេះបានកន្លះខែដំបូង ខ្ញុំគ្រាន់តែជាអ្នកចាប់ទឹកកធម្មតាទេ។តែមានពេលមួយ ពេលខ្ញុំកំពុងឱនចាប់ទឹកកកដូចសព្វដង ពួកបុរសៗ ដែលមកច្រៀងនៅទីនេះ មើលពីក្រោយមកឃើញរាងកាយខ្ញុំដូចជាទំនង និងហាក់មានឱកាសសម្រាប់ពួកគេ ពួកគេក៏ដេញឲ្យអ្នកច្រៀងកំដរចេញពីបន្ទប់ បន្ទាប់មក ពួកគេក៏ព្រួតចាប់ខ្ញុំរំលោភតែម្តង។ មានខ្លះចាប់ហែកជើងខ្ញុំ ខ្លះចាប់ទាញសម្រាតសំពត់ខ្ញុំ ខ្លះទាញប្រឡេះឡេវអាវខ្ញុំ ថែមទាំងឆ្លៀតច្របាច់សុដន់ខ្ញុំខ្លាំងៗទៀត។ ខ្ញុំ ឈឺចាប់យ៉ាងខ្លាំងណាស់នៅពេលនោះ។ ពួកគេដណ្តើមគ្នារំលោភខ្ញុំម្តងម្នាក់ ដូចកន្លងឃើញផ្កា ដូចខ្លាឃើញឈ្លូស ដូចឆ្កែឃើញលាមកអញ្ចឹង។ ខ្ញុំមិនស្មានថាអាយុប៉ិនខ្ញុំក៏គេរំលោភដែរសោះ ពួកគេបួនប្រាំនាក់រំលោភ រហូតដល់ខ្ញុំលែងដឹងខ្លួន...(នាងយំអណ្តឺតអណ្តក) នឹកដល់រឿងនេះឡើង ខ្ញុំចង់តែសម្លាប់ពួកគេចោលទេ... (នាងនិយាយដោយចង្អុលបង្ហាញទៅគែមពូកត្រង់គេចាប់នាងរំលោភនាងប្រាប់ខ្ញុំផង) ខ្ញុំអួលដើម.ក អាណិតនាង រួចសួរនាងទាំងក្រែងចិត្តនាង។ -ចុះ អូនឯងមានប្តឹងប៉ូលីសទេ? -អត់ទេព្រោះពេលនោះខ្ញុំសន្លប់បាត់ហើយ ហើយពេលដឹងខ្លួនវិញនៅមន្ទីរពេទ្យ -ចុះថៅកែ មានជួយខ្នះខ្នែងរឿងនេះទេ? -ថៅកែស្រីគាត់ជួយដែរ តែថៅកែប្រុសមិនចង់ប្តឹងទេ ព្រោះគិតថាភ្ញៀវជាម៉ូយធំរបស់គាត់យូរហើយ ហើយគាត់មិនចង់ដាច់ម៉ូយ តែបានថៅកែស្រីជំនះថាត្រូវតែប្តឹងយកពួកហ្នុងដាក់គុក ទើបប៉ុន្មានថ្ងៃក្រោយមកក៏ឃើញមនុស្សទាំងនោះចុះនៅទំព័រកាសែតខាងមុខ ដោយដៃពួកគេមានជាប់ខ្នោះ។ ថៅកែស្រីប្រាប់ខ្ញុំថា ចាប់បានអស់ហើយឱ្យខ្ញុំមានអារម្មណ៍ល្អឡើងវិញ កុំបាក់ទឹកចិត្តអីបំភ្លេចចោលទៅ ហើយធ្វើជាអ្នកចាប់ទឹកកកដដែលចុះ។ តែខ្ញុំឈឺចិត្តពេកស្ទើរតែឆ្កួតទៅហើយ ហើយក៏សុំគាត់មកធ្វើជាស្រីឈរតម្រៀបជួរឱ្យគេរើសនេះទៅ។ ស្តាប់នាងរៀបរាប់ខ្ញុំងក់ក្បាលស្តាប់នាង តែនឹកស្តាយក្នុងចិត្តថា ថៅកែជួយបានត្រឹមចាប់ពួកនោះដាក់គុក តែមិនជួយទំនុកបម្រុងនាងសោះ។ស្តាប់ទៅមិនទំនង។ខ្ញុំសួរនាងអំពីការងារថ្មីម្តង។ -ធ្វើជាស្រីអង្គុយឲ្យគេរើសអញ្ចឹង មិនប៉ះពាល់អីៗផ្សេងទៀតទេ? -ហ៊ឺ...(នាងដកដង្ហើមធំ)បងងើយ.តើវាចៀសរួចអ្ហ៊ែ?បើយើងតែម្នាក់ឯង ហើយគេបញ្ច្រកស្រវឹងទៀតនោះ រឿងអីថាគេលូកស្ទាបអង្អែលច្របាច់មិនបាន? បងឃើញទេនៀក សូម្បីតែខោក្នុងអាវទ្រនាប់ក្នុងក៏ត្រូវដោះ និងស្រាតចោលដែរ ដើម្បីឱ្យគេងាយស្រួលលូកស្ទាបច្របាច់លេង។ (និយាយបណ្តើរ នាងលាត់អាវលាត់ខោឱ្យមើលទើបខ្ញុំភ្ញាក់ខ្លួនព្រើត ព្រោះនាងមិនបានស្លៀកពាក់ខោអាវក្នុងមែន។ ខ្ញុំងាកមើលទៅសារឿន ដែលកំពុងសម្ងំសុខជាមួយមិត្តនារីរបស់គេបន្តិច ទើបងាកមកសួរនាងបន្ត -ហេតុអីក៏ចាំបាច់ធ្វើអញ្ចឹង? -ព្រោះភ្ញៀវឥឡូវគេចូលចិត្តអញ្ចឹង។ មានភ្ញៀវខ្លះ ពេលគេស្ទាបភ្លៅ ឬគូទយើងទៅប៉ះចំខោក្នុង គេមិនហៅយើងកំដរទេ ហើយគេថែមទាំងប្រាប់ទៅថៅកែទៀត។ -តើស្រីៗនៅទីនេះទាំងអស់ សុទ្ធតែអញ្ចឹងមែនទេ? នាងគ្រវីក្បាលញញឹមទាំងការឈឺចិត្ត -មិនទេ...មានតែមួយចំនួនទេ ជាពិសេសស្រីណាដែលមានដោះស្អាត ប្រដាប់អីៗស្អាតតែប៉ុណ្ណឹង... ខ្ញុំសួរនាងដោយការឆ្ងល់ -ដោះស្អាតអាម៉េចទៅ? នាងញញឹមហាក់ភ្លេចការឈឺចាប់ -ដោះស្អាតគឺដោះអញ្ជែះនៀក...(នាងលាត់សុដន់របស់នាងបង្ហាញខ្ញុំ) ដោយសារពន្លឺអំពូលភ្លើងមិនច្បាស់ ខ្ញុំមិនអាចមើលឃើញដោយពិតប្រាកដបាន តែឃើញត្រឹមទម្រង់សុដន់របស់នាង មើលទៅមូលក្បំ គួរឲ្យក្នាញ់ដែរ។ -បងមិនដឹងទេអ្ហ៊ែដោះដូចដោះខ្ញុំអញ្ចឹង ថ្វីត្បិតតែវាជ្រាយបាត់ទ្រង់ទ្រាយដើមបន្តិចមែន តែមើលទៅនៅតែមូលខ្លំដដែល ហើយប្រុសៗចូលចិត្តច្របាច់ និងថើបណាស់...ជាពិសេសប្រុសៗអាយុចំណាស់ៗជាងបងហ្នឹង។ ឮនាងនិយាយដោះៗពេញមាត់អញ្ចឹងខ្ញុំអៀននាងឡើងរឹងខ្លួនតែចេះតែទ្រាំ។ នាងហាក់លែងខ្វល់ពីការឈឺចាប់ និងព្រួយបារម្ភ នាងបែរជាមកលុតជង្គង់លើភ្លៅខ្ញុំ ឈ្ងោកមុខដោយដាក់បបូរមាត់នាងស្ទើរដល់បបូរមាត់ខ្ញុំ ហើយសួរខ្ញុំទាំងរីករាយម្តង -សួរបងតាមត្រង់ បងជាអ្នកកាសែតមែនទេ? ខ្ញុំគ្រវីក្បាល -មិនមែនទេ... -អញ្ចឹងបងសួរខ្ញុំធ្វើអី? -បាទ...បងចង់ដឹង ដូចបងនិយាយអំបាញ់មិញអញ្ចឹង បងសួរ ក្រែងជួបអ្នកស្រុកជាមួយគ្នា ដែលត្រូវគេយកមកជួញដូរ។ ឆ្លើយសំណួរនាងរួចទ្រឹងបន្តិច ខ្ញុំក៏សួរនាងបន្ត .អូនមានគិតទេថា ពេលណាទើបឈប់ពីការងារនេះ ហើយទៅជួយធ្វើការពុកម៉ែវិញ?។ នាងធ្លាក់ទឹកមុខម្តងទៀត .ខ្ញុំក៏ចង់ទៅដែរបង តែខ្ញុំបានធ្វើខុសចំពោះអ្នកមានគុណទាំងពីរ ធ្ងន់ណាស់។ (នាងយំ) ខ្ញុំគិតថា នៅពេលសន្សំប្រាក់បានខ្លះ ខ្ញុំនឹងត្រឡប់ ទៅជួយធ្វើការពួកគាត់វិញ តែថ្ងៃខ្លះគ្រាន់តែខ្ញុំខានមកធ្វើការតែមួយយប់ ក៏ខ្ញុំអផ្សុកណាស់ទៅហើយ។ បងដឹងទេ ខ្ញុំសព្វថ្ងៃដូចមនុស្ស ដែលចាស់ៗនិយាយថា ឈ្លក់ទឹកម៉ាស៊ីនអញ្ចឹង។ ខ្ញុំសង្ស័យថា ខ្ញុំមិនអាចទៅនៅស្រែវិញបានទេ ព្រោះនៅស្រែគ្មានភ្លើងអគ្គិសនី គ្មានម៉ាស៊ីនត្រជាក់ដេកទេ។ នៅទីនេះ ទោះត្រូវគេប្រមាថក្តី តែពេលខ្លះ ខ្ញុំអាចហូបអាហារ និងក្រេបរសជាតិសុរាឆ្ងាញ់ៗជាមួយភ្ញៀវបាន ជាពិសេសពេលភ្ញៀវពេញចិត្តចំពោះសម្រស់ ឬសេវារបស់ខ្ញុំ គេឲ្យលុយធីបច្រើនទៀតផង។ ខ្ញុំគិតថា នៅទីនេះ ខ្ញុំអាចរកប្រាក់បានធូរដែរ។ បងដឹងអត់ ទោះបីប្រាក់ខែពួកខ្ញុំបានត្រឹមតែ៦០ ឬ៨០ដុល្លារ តែខែខ្លះខ្ញុំអាចរកបានពី១០០ទៅ១៥០ដុល្លារផ្ញើទៅពុក និងម៉ែដែរ។ ខ្ញុំផ្ញើប្រាក់ឲ្យពួកគាត់តាមរយៈអ្នកភូមិម្នាក់ ដែលនាំខ្ញុំមកទីនេះ តែខ្ញុំមិនឲ្យគាត់ប្រាប់ពុក និងម៉ែថា ខ្ញុំនៅទីណា ឬធ្វើការអ្វីនោះទេ។ ខ្ញុំពិតជាកូន អកត្តញ្ញូ និងធ្វើខុសចំពោះពួកគាត់ខ្លាំងណាស់ ព្រោះខ្ញុំបានលួចរត់ចេញពីផ្ទះមិនឲ្យពួកគាត់ដឹង ជាពិសេសដោយសារការការធ្វេសប្រហែសរបស់ខ្ញុំ ទើបព្រហ្មចារីខ្ញុំត្រូវគេបំផ្លាញ។ ខ្ញុំមិនទាន់ហ៊ានទៅជួបមុខអ្នកមានគុណទំាងពីរវិញទេ។ និយាយយូរៗទៅនាងក៏យំម្តងទៀត។ ខ្ញុំក៏ទាញនាងមកក្រសោប ដើម្បីបង្ហាញពីភាពកក់ក្តៅឲ្យទៅនាងថា នាងនៅមានខ្ញុំម្នាក់ដែរ ដែលយកចិត្តទុកដាក់ជាមួយនាង។ ខ្ញុំបានលួងលោមនាងឲ្យឈប់យំ ព្រោះខ្ញុំគិតថា នឹងមានគេចូលមកពិនិត្យបន្ទប់ បើសិនជាពួកគេឮសំឡេងនាងយំ ហើយវា នឹងធ្វើឲ្យរំខានដល់អារម្មណ៍ពួកខ្ញុំ ដែលកំពុងមានសេចក្តីសុខផងដែរ។ ខ្ញុំ ឱបនាងរហូតបាត់យំ និងគេងលក់លើស្មា។ បន្ទាប់ពីដឹងខ្លួនវិញ ប្រហែល ជាដប់ប្រាំនាទីក្រោយមក ខ្ញុំក៏ហៅឲ្យគេគិតលុយ។ នាងនៅស្ងៀមមិនព្រមក្រោក ហាក់ទទួលបានភាពកក់ក្តៅពីខ្ញុំ រួចលួចសម្លឹងមុខខ្ញុំភ្លឹសៗ។ ខ្ញុំថើបថ្ងាសនាងដោយការគោរព និងស្រលាញ់រួចឧទានទៅនាងម្តងទៀត។ -សុំទោស បងភ្លេចសួរ អូនឈ្មោះអី? -ស្រីកា... ចម្លើយនេះ ទោះបីនាងនិយាយកំបុតឆ្កុយ ក៏ស្តាប់ទៅពីរោះដែរ។ ឆ្លើយរួច នាងក៏ក្រោកទៅបើកភ្លើង ដែលពួកយើងបានបិទអំពូលខ្លះពីពេលមុននេះ រួចនាងចុចទូរសព្ទហៅឲ្យគេមកគិតលុយ)។ នាងកំពុងនិយាយទូរសព្ទ ខ្ញុំងាកមើលទៅសារឿន ឃើញវាដេកលក់ដោយដៃស្តាំរបស់វា កំពុងស្ថិតក្នុងអាវរបស់នារីមិត្តស្រីវាដដែល។ បន្ទាប់មកខ្ញុំក៏ចូលទៅបន្ទប់ទឹកលប់លាងមុខ រួចឆ្លុះកញ្ចក់មើលខ្លួនឯង។ មើលយូរៗទៅខ្ញុំអស់សំណើចដាក់កញ្ចក់ ហើយពោលក្នុងពោះតិចៗថា រូបដែលនៅក្នុងកញ្ចក់នេះជារូបខ្ញុំ តែមិនមែនជាខ្ញុំទេ។ រំពេចនោះ អ្នកគិតលុយក៏បានត្រឡប់មកវិញជាមួយនឹងក្រដាសមួយសន្លឹក ដែលសរសេរពីតម្លៃទឹកប្រាក់ចំនួនសែសិបប្រាំដុល្លារមកហុចឱ្យខ្ញុំ។ ពិនិត្យមើលហើយ ខ្ញុំហាក់ស្រងាកចិត្តបន្តិចដែរ ព្រោះហាក់ដូចជាថ្លៃ។ ពួកយើងមិនបានហូបស្រាបៀរអស់ច្រើនប៉ុន្មានទេ។ តែប្រហែលគិតលើថ្លៃបន្ទប់ហើយ?។ ខ្ញុំហុចប្រាក់ចំនួនសែសិបប្រាំដុល្លារឱ្យទៅអ្នកគិតលុយ និងលុយធីបសម្រាប់នាងដៃគូខ្ញុំចំនួនប្រាំដុល្លារផ្សេងទៀត។ ខ្ញុំស្រែកដាស់សារឿនឲ្យក្រោក។ សារឿនភ្ញាក់ទំាងមមីងមំាង ខ្ញុំប្រាប់សារឿនថា ចេញទៅវិញបាននៅ ខ្ញុំគិតលុយរួចហើយ។ សារឿនក៏ងក់ក្បាលទាំងមុខសកម៉ក ហើយដកលុយពីកាបូបចំនួនប្រាំដុល្លារទៅមិត្តស្រីរបស់គេដែរ។ ឯស្រីកា បន្ទាប់ពីទទួលប្រាក់ពីខ្ញុំហើយ នាងហាក់បញ្ចេញទឹកមុខក្រៀមក្រោះ រួចនិយាយដោយការរអែងចិត្តចំពោះខ្ញុំថា -សុំទោសបង ដែលខ្ញុំធ្វើឲ្យបងមិនសប្បាយចិត្ត ខ្ញុំ មើលមុខនាង .មិនអីទេ...ចាំលើកក្រោយជួបគ្នាទៀត ...
.ចា៎...(នាងឆ្លើយបែបចុងមាតយ់ចុង.ក) បន្ទាប់មក
ខ្ញុំក៏ចេញមកក្រៅបន្ទប់មុនសារឿន។
ពេលខ្ញុំចេញផុតបន្តិចនាងស្រែកតិចៗពីក្រោយ -ខ្ញុំមកពីស្រុកត្បូងឃ្មុំ
ឃុំស្រឡប់ ភូមិដូនតី ខ្ញុំស្តាប់ហើយ
ខ្ញុំក៏ងក់ក្បាលម្តងទៀត រួចបន្តដើរចេញយឺតៗ ដោយរង់ចាំសារឿនមកដែរ។
( នៅមានត)
No comments:
Post a Comment