Friday, April 18, 2014

ប្រាង្គប្រាសាទខ្មែរ ជាប់ទង



ប្រាង្គប្រាសាទខ្មែរ  ជាប់ទង

-ប្រាង្គប្រាសាទស្អាតប្រណិតស្អិតជាប់ចាំ     កំពូលប្រាំ ឆ្នាំយូរលង់ គង់នៅល្អ
ផ្ទៃជញ្ជាំងផ្ទាំងចម្លាក់ឆ្លាក់កេន្នរ                     ធ្វើពីថ្មសរសរផ្តែខ្មែរសាងមក។
-គន់ពីឆ្ងាយស្តាយស្រណោះខ្សោះអារម្មណ៍ បែរភក្ត្រ័ចំក្រំបេះដូងខូងចិត្តភ្នក
សែនកណ្តោចខ្លោចដើមទ្រូងរូងខ្វេះយក      ដូចពពកមកពពូនលូនលឿនឆ្ងាយ។
-ប្រាសាទខ្មែរប្រែបាត់បង់ផង់សម្រស់           ដែលធ្លាប់ស្រស់ឈ្មោះរន្ទឺឮខ្ចរខ្ចាយ
ក្នុងព្រៃស្ងាត់បាត់ព្រលឹងឈឹងពីកាយ           គេប្រញាយចាយប្រដេញទិញលក់ដូរ។
-គេគាស់ដាប់កាប់បំបាក់ចាក់ចងស្រេះ         វាយព្រះកេស ខ្វេះនេត្រាដុល្លាថ្នូរ
ដើម្បីប្រាក់ខ្វាក់ទាំងរស់ឈ្មោះជាស្មូរ            គ្មានអាសូរថ្ងូរទួញសោកបោកប្រាណយំ។
-ប្រាសាទស្រែកបែកព្រឹក្សព្រៃរៃបន្ទរ            រន្ទះផ្គរញ័រវង្វេងគ្រេងគ្រុំៗ
ថ្មរបេះ ប្រេះរបើក ក្រើករលំ                           ប្រាសាទភ្នំ ពុំគួរគេ រេមិនថែ។

No comments:

Post a Comment

ខ្មែរទន្លេតូច