១.ក្រោមភ្លៀងរលឹមសង្ឃឹមជួបស្រី...ពេញមួយរាត្រីក៏នៅតែស្ងាត់
មិនឃើញអូនមកហៅបងមួយម៉ាត់...ឮតែសូរសត្វទ្រហឹងអឹងកង។
២.ចាំបាត់ចាំបាត់ហត់ក្នុងចិន្តា...ឬមួយជីវាបែកចិត្តពីបង?
បើពិតមិនថ្វីទៅចុះនួនល្អង...ព្រោះអីរូបបងជាកូនអ្នកស្រែ។
R…បងស៊ូរង់ចាំទាំងចិត្តហ្មងសៅ...ឧិរ៉ាឈួលក្តៅព្រោះបាត់ពៅស្នេហ៍
មិនឃើញអូនមកតាមពាក្យផ្តាំផ្តែ...តើអូនតាមម៉ែ ឬប្រែចិន្តា?។
៣.ខ្ទមស្បូវកម្សត់ព្រាត់រូបអូនហើយ...អូនមិននឹកឡើយគ្រាក្រេបស្នេហា
បងទ្រាំរង់ចាំចុកទ្រូងពើតផ្សា...រង់ចាំបុប្ផាក្រែងអូនវិលវិញ។
No comments:
Post a Comment