Friday, April 18, 2014

រឿងកំប្លែងខ្លី ( ហាងឆេងកៅអី អភិបាលថ្មី)



រឿងកំប្លែងខ្លី ( ហាងឆេងកៅអី អភិបាលថ្មី)
ព្រឹកនេះ នាយស្រាយ និងនាយខ្លឹម នៅអង្គុយ ទទួលទានគុយទាវ និងកាហ្វេជាមួយគ្នា។  នាយខ្លឹម កំពុងហុតទឹកស៊ុប ស្រាប់តែនាយស្រាយសួរទៅនាយខ្លឹមថា នែ៎អាខ្លឹម  អ្ហែង មានដឹងទេហ្អាស អាហាងឆេង តម្លៃកៅអីអភិបាលខេត្តថ្មី និង អភិបាលខណ្ឌថ្មីទាំងបីទៀត ដូចជាខណ្ឌព្រែកព្នៅ  ខណ្ឌជ្រោយចង្វារ និងខណ្ឌច្បារអំពៅនោះ តើមានតម្លៃប៉ុន្មានដែរ អ្ហាសអញចង់បាន។
នាយខ្លឹម ឈ្លក់ទឹកស៊ុប ឃឹស រួចតបមកវិញ ថា រឿងនេះ អញមិន​​សូវដឹងទេអាស្រាយអ្ហាស  ព្រោះ អ្ហែងដឹងស្រាប់ហើយ អញមិនដែលរកស៊ីលក់​​អាកៅអី សាឡុងហ្នឹងទេ។ អញមិនដឹង​​ថា គេត្រូវការកៅអីផ្តៅ កៅអីដែក កៅអីជ័រ? កៅអីបេង? នាងនួន? ឬកៅអីធ្វើពីគ្រញូងទេ។ បើអ្ហែងចង់ដឹងច្បាស់ មានតែទៅសួរអ្នកលក់កៅអី សាឡុង​​នៅបឹងត្របែកទាំងអស់គ្នា។ ប៉ុន្តែ ហេតុអី អ្ហែងចង់ទិញតែកៅអីអភិបាលៗអញ្ចឹង? ម៉េចមិនទិញអភិបាលៗរងផង ព្រោះខេត្ត​​ខណ្ឌនីមួយៗ អញឮថា មានច្រើនណាស់។ នៅមានកៅអីមេប៉េអឹម មេប៉ូលីស និងមេមន្ទីរ​ផ្សេងៗច្រើនទៀត អ្ហែងដេញថ្លៃ រៀបចំតុកៅអី សាឡុងបានឬ? បើអ្ហែងដេញបានមែន ចំណេញមិនតិចទេ តាមអញយល់អ្ហាស។ ឮពាក្យនេះ នាយស្រាយ ទះក្បាលនាយខ្លឹម មួយដៃផាច់ រួចនិយាយ​​​បែបចំអកឲ្យថា ឱអាសំរែអើយ សំរែទៀតហើយ​​អ្ហែងនេះ...​​អញ្ចឹង​​ហើយបានអ្ហែងឡើងទ្រុងមិនរួចហ្នឹងគេ ។ អញមិន​​មែនចង់និយាយអាកៅ អីផ្តៅ កៅអីជ័រ កៅអីបេង កកោះ​​​អីហ្នឹង​​ទេ គឺអញចង់និយាយថា អាតំណែងកៅអីហ្នឹងណា?។ តោះ​​តំណែង ដែលអង្គុយនៅកៅអីអភិបាលខេត្ត ឬអភិបាលខណ្ឌថ្មី នីមួយៗ ត្រូវចំណាយ​លុយប៉ុន្មាន ព្រោះអញចង់បាន ខ្លួនឯង និងគក់ជេរឲ្យគេខ្លះ?។ នាយខ្លឹម ធ្វើមុខស្មឿក រួចតប​ទៅវិញ អារឿងហ្នឹង អញកាន់តែលែងដឹងទៀតហើយអាម៉ាកអើយ។ អញសុំទោស​​ផង ដែលព្រឹក្ឯងប៉ាវអញ  អញអត់បានចម្លើយ​​ឲ្យ។ នាយស្រាយ បន្លឺតិចៗ សាំមែនអ្ហែង​នេះអ្ហាស ខំតែប៉ាវ លើកក្រោយ លែងប៉ាវអ្ហែងហើយអ្ហាស អត់ប្រយោជន៍...។...                                                                                                                       ( ចប់ )

No comments:

Post a Comment

ខ្មែរទន្លេតូច