Friday, April 18, 2014

ច្បាប់ (ពាក្យប្រាំបី)



ច្បាប់ (ពាក្យប្រាំបី)
 -ច្បាប់ជាជញ្ជីងថ្លឹងយុត្តិធម៌                ជាពណ៌បរិសុទ្ធនៃជនប្រុសស្រី
ច្បាប់ជាខ្លឹមសារចារចែងសេចក្តី           ដើម្បីប្រយោជន៍ដល់មនុស្សគ្រប់គ្នា។
 -ច្បាប់មិនសម្រាប់ឱ្យជនខូចខិល          បង្វិលអត្ថន័យគៃកេងទ្រព្យា
ច្បាប់ជាចំណងចងជាមាគ៌ា                 កុំឱ្យយាយីលើអ្នកដទៃ។
                   -ច្បាប់ជាកញ្ចក់ឆ្លុះរាល់ទោសា           គ្មានបុគ្គលណាអាចកែបំភ្លៃ
                   បំផ្លើសបំពានបំភ័ន្តបំភ័យ                  ក្នុងន័យបន្លំដើម្បីប្រាក់លាភ។
                   -ច្បាប់ជាក្រមក្រិត្យរឹតចងជនល្មើស      ឥតរើសឋានៈតូចធំខ្ពស់ទាប
                   ច្បាប់រែងចែងច្បាស់រឹងជាងដង្កៀប       មួលគ្រីបរឹបកៀបជនប្រព្រឹត្តផ្ទុយ។
                   -ច្បាប់មិនសម្រាមឬជាធូលី               មិនអាចជាន់ឈ្លីឈ្លេចដូរនឹងលុយ
                   ច្បាប់មិនសម្រាប់ក្តិចធ្វើជានុយ            បិតស្ទូចយកលុយដាក់ក្នុងហោប៉ៅ។
                   -ច្បាប់មិនសម្រាប់ឱ្យបុគ្គលណា           យកលេសមាត្រាការពារពូជផៅ
                   ស៊ុំគ្រលំបក្សពួកញ្ញាតិមិត្តកូនចៅ            បិទបាំងពណ៌ខ្មៅឱ្យទៅជាស។
                   -ច្បាប់សម្រាប់ការពារជនស្លូតត្រង់       ថ្លៃថ្នូរផូរផង់ធ្វើអំពើល្អ
                   ច្បាប់មិនប្រកាន់អ្នកមានឬក្រ         ច្បាប់ជាឧបករណ៍សម្រាប់កាត់ទោ់ស។

No comments:

Post a Comment

ខ្មែរទន្លេតូច