ក្រមសីលធម៌
អ្នកសារព័ត៌មាន របស់សម្ព័ន្ធសារព័ត៌មានកម្ពុជា
សម្ព័ន្ធមានកម្ពុជាបានយល់ពីការទទួលខុសត្រូវរបស់អ្នកសារព័ត៌មានចំពោះសាធារណជន។
ដើម្បីរក្សាតម្លៃអ្នកសារព័ត៌មាន
ឲ្យទៅជាស្ថាប័នសង្គមមួយក្នុងការកសងាលទ្ធិប្រជាធិបតេយ្យ ដ៏ត្រឹមត្រូវនៅកម្ពុជា
អ្នកសារព័ត៌មានត្រូវៈ
១.លើកតម្កើង
ការពារ និងប្រតិបត្តិត្រូវ នូវសេរីភាពសារព័ត៌មាន ចាត់ទុកជាភារកិច្ចចម្បងសម្រាប់អ្នកសារព័ត៌មានទំងអស់។ ២.ហ៊ានទទួលខុសត្រូវលើការផ្សាយព័ត៌មាន រូបថត និងទស្សនៈ ដោយមិនយកឥទ្ធិពល
ផ្ទាល់ខ្លួនរំលោភលើសិទ្ធិអ្នកដទៃ។
៣.គោរពសច្ចធម៌ និងគតិយុត្តិធម៌ មិនបំភ្លៃព័ត៌មាន ហើយត្រូវកែតម្រូវជាបន្ទាន់
នូវកំហុសឆ្គង ដែលមាននៅក្នុងការផ្សាយរបស់ខ្លួន។ ៤.ទទួលស្គាល់តែសមត្ថកិច្ច នៃក្រុមប្រឹក្សាក្រមសីលធម៌
ដែលមានអធិបតេយ្យភាពក្នុងការឲ្យយោបល់អំពីកិត្តិយស នៃវិជ្ជាជីវៈ
នៃអ្នកសារព័ត៌មាន។
៥.មិនហ៊ានទទួលធ្វើភារកិច្ចណា ដែលនាំឲ្យខូចខាតដល់កិត្តិយស
នៃវិជ្ជាជីវៈសារព័ត៌មាន និងឧត្តមគតិអ្នកសារព័ត៌មាន។ ៦.រក្សាសម្ងាត់ប្រភពព័ត៌មាន។ ៧.កុំរំលោភបំពានលើព័ត៌មាន ឬឯកសារសម្ងាត់ក្នុងពេលបំពេញភារកិច្ច។ ៨.កុំយកស្នាដៃអ្នកដទៃ មកធ្វើជារបស់ខ្លួន
អត្ថបទត្រូវមានឈ្មោះម្ចាស់អត្ថបទ នៅពេល ដែលយើងយករបស់គេមកផ្សាយ។ ៩.ទទួលស្គាល់នូវផលប្រយោជន៍សាធារណៈ គោរពវប្បធម៌ ប្រពៃណី ជំនឿសាសនារបស់ប្រជាជាតិ។
ក្រមសីលធម៌
នៃសារព័ត៌មាន កម្ពុជា
ខាងក្រោមនេះជាអត្ថបទ
ដែលខ្ញុំវាយកុំព្យូទ័រឡើងវិញ និងបានដកស្រង់ពីសៀវភៅ ស្តីពីក្រមសីលធម៌
សម្រាប់អ្នកសារព័ត៌មាន នៅកម្ពុជាឆ្នាំ១៩៩៧។ ខ្ញុំសុំរក្សាសិទ្ធិមិនកែប្រែ
ឬថែមថយខ្លឹមសារ លើអត្ថបទដើមនោះទេ។ ដូច្នេះ សូមមិត្តអ្នកអាន
មេត្តាអានដោយការពិចារណា និងគោរពផងចុះ។
.អ្នក
ដែលមានឈ្មោះថា ជាអ្នកសារព័ត៌មាន ត្រូវតែៈ
១.ហ៊ានទទួលខុសត្រូវលើអត្ថបទរបស់ខ្លួន
ទោះជាអត្ថបទនោះមានលក្ខណៈអនាមឹកក៏ដោយ។ ២.ហ៊ានទទួលថា
ជាកំហុសវិជ្ជាជីវៈយ៉ាងធ្ងន់ធ្ងរចំពោះការប្រើពាក្យមួលបង្កាច់
ចោទប្រកាន់គ្មានភស្តុតាង បំបាត់ឯកសារ កាឡៃព្រឹតិ្តការណ៍ និងការកុហក។ ៣.ទទួលស្គាល់តែសមត្ថកិច្ចនៃសមាគមអ្នកសារព័ត៌មានខ្មែរ
ដែលមានអធិបតេយ្យភាពក្នុងការផ្សាយយោបល់អំពីកិត្តិយស នៃវិជ្ជាជីវៈអ្នកសារព័ត៌មាន។ ៤.ទទួលតែភារកិច្ចណាដែលស្របនឹងសេចក្តីថ្លៃថ្នូរ នៃវិជ្ជាជីវៈ។ ៥.កុំទទួលលាភសក្ការៈទំាងឡាយណា ដែលធ្វើឲ្យកិត្តិយស ឥទ្ធិពល
សេចក្តីថ្លៃថ្នូររបស់អ្នកសារព័ត៌មាន ត្រូវគេយកទៅប្រើប្រាស់។ ៦.កុំចុះហត្ថលេខាឲ្យឈ្មោះជា ( អ្នកសារ័ត៌មាន) ទៅលើអត្ថបទពាណិជ្ជកម្ម
ឬអត្ថបទហិរញ្ញវត្ថុ។ ៧.កុំយកស្នាដៃអ្នកដទៃមកដាក់ឈ្មោះខ្លួនឯង។ ៨.ត្រូវដាក់ឈ្មោះម្ចាស់អត្ថបទ នៅពេលដែលយើងយករបស់គេមកផ្សាយ។ ៩.កុំសុំការងារណា ដែលមាន (អ្នកសារព័ត៌មាន) ម្នាក់ទៀតធ្វើហើយ
ឬធ្វើឲ្យគេដេញគ្នាចេញ ដោយ យើងសុខចិត្តទទួលយកតម្លៃថោកជាង។ ១០.រក្សាការសម្ងាត់ ក្នុងវិជ្ជាជីវៈ។ ១១.កុំប្រើសេរីភាព (អ្នកសារព័ត៌មាន) សម្រាប់បម្រើបំណង
ដែលផ្តល់ប្រយោជន៍ផ្ទាល់ខ្លួន។ ១២.សេរីភាពសារព័ត៌មាន
ត្រូវតែស្មោះត្រង់នឹងវិជ្ជាជីវៈរបស់ខ្លួន ក្នុងការផ្សព្វផ្សាយ
ដោយប្រកាន់យកសច្ចៈភាព និងគតិយុត្តិធម៌។
No comments:
Post a Comment