កំណាព្យ យើងខ្ញុំស្រលាញ់សន្តិភាព
១.
យើងខ្ញុំកុមារ សូមលើកហត្ថា ប្រណមបួងសួង ពុកមាមីងម៉ែ ក្រុងស្រែទាំងពួង មេត្តាគោះជួង សាងសន្តិភាព។ ២.
យើងខ្ញុំកុមារ ត្រូវការសិក្សា ដោយសុវត្ថិភាព មិនត្រូវការទេ សង្រ្គាមគំនាប ឋានៈខ្ពស់ទាប វណ្ណៈមានក្រ។
៣.យើងខ្ញុំកុមារ សុំលើកហត្ថា សំពះអង្វរ សូមអ៊ុំមាមីង កុំបង្កើតត ជម្លោះបង្ក នាំកើតគ្រោះភ័យ។ ៤.យើងខ្ញុំកុមារ
សុំអ៊ុំយាយតា មេត្តាលកលៃ សាងសន្តិភាព ឲ្យបានប្រពៃ ហើយរស់ក្នុងន័យ រួមផ្ទៃសន្តិភាព។
No comments:
Post a Comment