សើចទាំងបង្ខំ
(បទកាកគតិ)
១.សើចទាំងបង្ខំ ញញឹមលែងសម ព្រោះម៉ុមទៅបាត់ អូនទៅតាមគេ ស្តុកស្តម្ភសម្បត្តិ ដូចក្តិចប្រមាត់ បងបោះទៅដី។
២.ឲ្យបងឈឺចាប់ រស់ដូចជាស្លាប់ ព្រោះខ្វះរូបស្រី មិនគួរបែកគ្នា គ្រាចូលឆ្នាំថ្មី តើបងខ្វះអ្វី?
ទើបស្រីបែរខ្នង។
៣.រាល់ចូលឆ្នាំថ្មី បងនិងរូបស្រី ធ្លាប់ស្តីសាសង
ចូលឆ្នាំឆ្នាំនេះ ដូចត្រូវដំបង ចុកអួលកន្លង
នួនល្អងទៅឆ្ងាយ។
៤.សើចទាំងបង្ខំ ក្នុងចិត្តសម្ងំ លួចស្រណោះស្តាយ រូបរាងសម្ផស្ស សម្រស់ឆោមឆាយ បងនឹកមិនណាយ
កាយធ្លាប់នែបនិត្យ។
៥.សើចទាំងបង្ខំ មើលស្រីលែងចំ ល្បែងលង់ជីវិត អូនថែរូបគេ ជំនួសបងពិត ឲ្យបងងងឹត
ទាំងភ្នែកនៅភ្លឺ។
No comments:
Post a Comment