សូមគោរពជូនបងឌុច ស.២១
នៃក្រសួងសន្តិបាលរបស់បក្ស កុម្មុយនីស្តកម្ពុជា ជាទីគោរព ស្នេហា.។
រូបខ្ញុំ ថ្ងៃទី១៧ ខែ២ អង្គការឃាត់ខ្លួន បញ្ជូនមកក្រសួងសន្តិបាលដើម្បីសាកសួរព័ត៌មាន ពេលនោះខ្ញុំមិនឆ្លើយ ទ្រាំបានជាងមួយខែ ដោយមានជំហរមួយគិតថា ការពារការពិត និងសច្ចៈធម៌របស់ខ្ញុំជារៀងរហូត ទោះជាមានធ្វើទារុណកម្ម ក៏នៅរក្សាជំហរ មិនឆ្លើយជាបន្តបន្ទាប់។ យល់ថា ត្រូវការពារសច្ចៈធម៌ ខ្លួនបានធ្វើអ្វី និយាយរឿងហ្នឹង និយាយរឿងពិត កុំឲ្យ បន្ថែមបន្ថយ បើក្បត់ត្រូវឆ្លើយថាក្បត់ បើត្រង់នឹងបក្ស ត្រូវថាត្រង់។ ខ្ញុំបានប្រកាសថា នឹងត្រង់ នឹងបក្ស។ តែដល់ត្រូវទទួលទារុណកម្មជាបន្តបន្ទាប់ ហើយមិត្តយើងបានប្រាប់ច្បាស់ថា វាយ សួររហូត តើឯងទ្រាំដល់ខែណា?ឆ្នាំណា?។ សន្តិបាលសួរឯងរហូត កុំយកឈ្នះសន្តិបាល ឥ ឡូវនិយាយមក តើចូលសេអ៊ីអា ថ្ងៃណា? កុំនិយាយអ្វីក្រៅពីសេអ៊ីអា។ បើមិននិយាយវាយទៀត។ សុខចិត្តទ្រាំ ឬនិយាយ?។ ខ្ញុំពេលនោះ ច្របូកច្របល់ មិនដឹងជាធ្វើយ៉ាងណា ព្រោះ ខ្លួនមិនមែនសេអ៊ីអាសោះ ហើយមកដាក់ថាសេអ៊ីអា។ មិនដឹងថា និយាយយ៉ាងម៉េច?ឲ្យត្រូវ សាច់រឿង នេះជារឿងមហាពិបាកដល់រូបខ្ញុំ។
តាំងពីរូបខ្ញុំឆ្លើយថាសេអ៊ីអា សតិអារម្មណ៍ខ្ញុំ ដូចជាមិនឋិតនៅក្នុងខ្លួនទេ។ ខ្លួនទៅជា មីងមាំង ចង់ឆ្កួត ចង់ឡប់ ដូចជាគ្មានដឹងទិសតំបន់អ្វីសោះ ព្រោះចាប់ពីថាខ្លួនជាសេអ៊ីអាមក ខ្លួនមើលប្រវត្តិតស៊ូ១៦ឆ្នាំ ដែលក្រហម ទៅជាដាក់ថាខ្មៅងងឹតវិញ។ ខ្លួនធ្វើតែបដិវត្តន៍ ស្រាប់ តែនិយាយថា ក្បត់បដិវត្តន៍ គ្រប់ម៉ាត់ គ្រប់តែឃ្លាទៅវិញ។ ខ្លួនមិនដឹងរឿងរ៉ាវអីសោះ មកធ្វើជាដឹង។ ដូច្នេះ មកដល់ថ្ងៃនេះ ក្រសួងសន្តិបាល និងអង្គការយល់ថា រូបខ្ញុំជាសេអ៊ីអា សំខាន់ ណាស់ រឿងពីមួយទៅមួយ ចេះតែធ្លាក់មកលើរូបខ្ញុំ។ ខ្ញុំរកយល់ការពិត នៃរឿងនេះពុំបាន ពុំ ដឹងយ៉ាងម៉េច បានជាកន្លែងដែលខ្ញុំមិនធ្លាប់ស្គាល់ ក៏ឆ្លើយដាក់។ ឆ្លើយជមទិស ជុំទី។ រឿងខ្ញុំ ដែលគ្មានសោះ ទៅជារឿងធំដុំ។ តើក្រសួងសន្តិបាល បក្សកុម្មុយនីស្តកម្ពុជា អាចរកការពិត នេះឲ្យរូបខ្ញុំឃើញទេ?។ រូបខ្ញុំ មានតែជូនពាក្យថា ខ្ញុំស្មោះត្រង់ ខ្ញុំជាជនបដិវត្តន៍ ជាបុគ្គលរបស់ បក្សកុម្មុយនីស្ត កម្ពុជា និងគ្មានសោះឈ្មោះជាសេអ៊ីអា។
រូបខ្ញុំសូមបដិសេធ ជាដាច់ខាតនូវចម្លើយសារភាពទំាងអស់ជូនបក្ស និងក្រសួងកន្លង មក ហើយសូមជម្រាបថា ជារឿងប្រឌិតទំាងអស់។ ក្រសួងក៏មានការចាប់អារម្មណ៍ជាបន្ត
បន្ទាប់មកហើយ។
សភាពការណ៍ រូបខ្ញុំមកដល់ថ្ងៃនេះ ឡប់ ចង់ឆ្កួតខ្លះៗហើយ។ ឃើញអ្វីព្រឹលៗទំាអស់ សម្រាកមិនលក់ បាយមិនបាន ក្នុងសតិអារម្មណ៍វិលវល់។ ខ្លួនមិនមែនជាសេអ៊ីអា ថាសេអ៊ីអា ខ្លួនមិនដឹងរឿង ចេះតែសរសេររឿងសារភាព ដែលគ្មានអ្វីពិតសោះ។ សូម្បីតែយុវ័នយាមការពារ ចេះតែនិយាយថា សរសេរមិនច្បាស់លាស់ មិនស្មោះត្រង់ ក្រឡិចក្រឡុច ធ្វើឲ្យតែឈឺខ្លួន ត្រូវថ្មោង ត្រូវខ្សែភ្លើង។ តើឲ្យសូបខ្ញុំសរសេរការពិតយ៉ាងម៉េច? បើរូបខ្ញុំមិនដឹងអ្វីសោះ។ ដូច្នេះ និយាយម្តងឯជើង ម្តងឯត្បូង រាវរករឿង ធ្វើយ៉ាងណាឲ្យត្រូវ។ គ្មានដឹងរឿងឲ្យសរសេររឿង។
សូមក្រសួងសន្តិបាល ដោះស្រាយរឿងខ្ញុំ ឲ្យត្រូវតាមការពិត នៃរឿងរបស់ខ្ញុំ ដែលបាន ប្រព្រឹត្តកន្លងមក។រូបខ្ញុំយកការស្មោះត្រង់មកជម្រាប ជូនបក្សពេលនេះ មិនមែនជាវិធីដោះសារ ពេលទឹកចូលច្រមុះទេ។
គោរពដោយភាតរភាព យ៉ាងជ្រាលជ្រៅ
(ហត្ថលេខា)
ឌឿន
០៥.០៥.៧៧

No comments:
Post a Comment