Thursday, April 3, 2014

រឿងកំប្លែងខ្លី (បណ្តឹងដិតចិត្ត)



រឿងកំប្លែងខ្លី (បណ្តឹងដិតចិត្ត)

            នៅក្នុងសាលជំនុំជម្រះ នៃសាលាដំបូងតុលាការក្រុង ចៅ ក្រមបីនាក់ កំពុងអង្គុយ នៅលើ​កៅអី​មានថ្នាក់ខ្ពស់ ខុសពីព្រះរាជអាជ្ញា មេធាវី ក្រឡាបញ្ជីរ អ្នកចូលរួមស្តាប់ ជន​រងគ្រោះ និង​ជន​ជាប់​ចោទ។                         ប្រធានចៅក្រម ជំនុំជម្រះ ដែលអង្គុយនៅកណ្តាលគេ បានសួរសំណួរមួយមក ជន ជាប់​ចោទ ដែលកំពុងឈរនៅក្នុងក្រចកសេះថា ជនជាប់ចោទ  ក្នុងចំណោមចៅក្រមទាំង​បីនាក់នេះ តើ​ជន​ជាប់ចោទ ត្រូវការប្តឹងដិតចិត្ត ចៅក្រមណាមួយ ឬប្តឹទាំងបី?។    

   ជនជាប់ចោទ ដែល​ឈរ​ទាំង​ភ័យផងនោះ បានក្រឡេកមើលទៅមេធាវីការពារឲ្យខ្លួន រួច​ឆ្លើយ​ថា បាទ លោកចៅក្រម ខ្ញុំត្រូវការប្តឹដិតចិត្ត ចំពោះលោកចៅក្រមទាំងបីនាក់តែម្តង។                            ឮចម្លើយនេះ ចៅក្រម​ទាំងបីនាក់ មើលមុខគ្នាឡិងឡង់ ឯមេធាវី ព្រះរាជអាជ្ញា ក្រឡា បញ្ជីរ ក៏ធ្វើ​ភ្នែកស្លឺ ស្រឡាំងកាំងដែរ។ 

លោកប្រធានចៅក្រម ញញឹមបន្តិច ហើយបន្ត​សំណួរទៀត។ ជន​ជាប់​ចោទ ថា​ប្តឹង​ដិតចិត្តចៅក្រមទាំងបីមែនទេ?។ ជនជាប់ចោទ វ័យ១៩ ឆ្នាំងក់ក្បាល (បាទ) ភ្លាម​នោះ​ចៅក្រមសួរបន្ត អញ្ចឹង តើជនជាប់ចោទ មានដឹងទេថា ប្តឹង​ដិតចិត្តហ្នឹងមានន័យថាម៉េចទេ?។ ជនជាប់ចោទ គ្រវីក្បាល (បាទអត់ទេ លោកចៅក្រម) ប្រធានចៅក្រមជំនុំជម្រះសើចញឹមៗ រួចប្រាប់​មកជនជាប់ថា ជនជាប់ចោទ​ដឹង​ទេថា ពាក្យ ថាប្តឹដិតចិត្តហ្នឹងមានន័យថា ប្តឹងជំទាស់ចៅ​ក្រមណា​ម្នាក់ ឬទាំងបីនាក់ហ្នឹង។ គឺមានន័យថា  ប្តឹងបណ្តេញចៅក្រមណាមួយ ឬទាំងបីនាក់ហ្នឹង​ចេញ​ពីសវនាការ នៅពេលប្អូនមិន​ពេញ​ចិត្តចំពោះចៅក្រម​ណាមួយ ឬច្រើននាក់។ ឧទាហរណ៍ ជនជាប់​ចោទសង្ស័យថា ចៅក្រម​ណា បានស៊ីលុយពីភាគីម្ខាងទៀត ឬគំរាម​កំហែងប្អូននៅមុនពេល​បើក​សវនាការ។ ប្តឹងដិត ចិត្តមានន័យថា ជនជាប់ចោទមិនពេញចិត្ត​ចៅក្រម​ណាមួយ ហើយសុំឲ្យតុលា​ការប្តូរចៅ​ក្រម​នោះ​ចេញ។ អញ្ចឹង បើជនជាប់ចោទ ប្តឹងដិតចិត្ត ចំពោះចៅក្រម​ទាំងបី មានន័យថា ជន​​ជាប់ចោទ ចង់ឲ្យតុលាការប្តូរចៅក្រមទាំងបីនាក់នេះចេញ។ តើជនជាប់ចោទ ចង់មាន​ន័យ បែប​ហ្នឹងមែនទេ?។ ជនជាប់ចោទគ្រវីក្បាល អត់ទេ លោកចៅក្រម ។ ចៅក្រមសួរបន្ត ចុះហេតុអីមុននេះ ជនជាប់ចោទនិយាយថា ត្រូវការប្តឹងដិតចិត្តចំពោះចៅក្រមទាំងបី?។ ជនជាប់ចោទឆ្លើយ បាទ មកពីខ្ញុំមិន​យល់លោកចៅក្រម។ ចៅក្រមងក់ក្បាល អូហ៍ អញ្ចឹងមានន័យថា ប្អូនមិនប្តឹងឲ្យដូរចៅក្រមទេ​មែនទេ? ជន​ជាប់ចោទងក់ក្បាល។ បាទ លោកចៅក្រម។ បន្ទាប់មក អង្គសវនាការ ក៏ចាប់ផ្តើម។          

No comments:

Post a Comment

ខ្មែរទន្លេតូច