ក្រសួងមហាផ្ទៃអំពាវនាវឲ្យប្រជាពលរដ្ឋ
ចូលរួមរក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍ ក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំ
ដើម្បីធានាបាននូវសុវត្ថិភាព និងសណ្តាប់ធ្នាប់ចរាចរណ៍
ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខ ក្រសួងមហាផ្ទៃ បានអំពាវនាវឲ្យប្រជាពលរដ្ឋ
រួមចំណែករក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍ ឲ្យបានម៉ឺងម៉ាត់។
យោងសេចក្តីជូនដំណឹងលេខ៨៧៦ ស.ជ.ណ ចុះថ្ងៃទី១៨
ខែមេសា ឆ្នាំ២០១៤ បានឲ្យដឹងថា ដើម្បីធានាបាននូវសុវត្ថិភាព សណ្តាប់ធ្នាប់ចរាចរណ៍
និងបង្កភាពសប្បាយរីករាយ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ
ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ខាងមុខ
គណៈបញ្ជាការដឹកនាំបញ្ជា ត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ ទាំងផ្លូវទឹក
និងផ្លូវបានអំពាវនាវឲ្យប្រជាពលរដ្ឋ រួមចំណែករក្សាសណ្តាប់ធ្នាប់
និងសុវត្ថិភាពចរាចរណ៍ ក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំឲ្យបានម៉ឺងម៉ាត់។
សេចក្តីអំពាវនាវបន្តទៀតថា កងកម្លាំងប្រដាប់អាវុធ
និងសាធារណៈជន ដែលធ្វើដំណើរតាម ផ្លូវគោក និងផ្លូវទឹក ត្រូវអនុវត្តឲ្យបានត្រឹមត្រូវ
នូវប្រកាសដូចខាងក្រោម ១ ពេលបើកបរ ត្រូវគោរពច្បាប់ចរាចរណ៍
និងប្រុងប្រយ័ត្នជានិច្ច។ ២ ត្រូវបើកបរតាមល្បឿនដែលច្បាប់បាន កំណត់ ៣ បើបើកបរសូមកុំសេពគ្រឿងស្រវឹង
ឬបើសេពគ្រឿងស្រវឹង សូមកុំបើកបរ ៤ មិនត្រូវដឹកជញ្ជូនអ្នកដំណើរ
ឬទំនិញលើសលើសកម្រិតកំណត់ ឬសំពីងសំពោង ៥ ពេលបើកបរ ត្រូវមានសុជីវធម៌
និងត្រូវចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ៦
មុនពេលជែង បត់ ឬឈប់ ត្រូវផ្តល់សញ្ញាដល់អ្នកដទៃ ៧ ត្រូវចត និងរៀបចំទុកដាក់យានជំនិះ
ឬជលយានឲ្យមានសណ្តាប់ធ្នាប់ ៨ ពេលបើកបរទោចក្រយានយន្ត ឬត្រីចក្រយានយន្ត
ត្រូវពាក់មួកសុវត្ថិភាព និងបើធ្វើដំណើរតាមរថយន្ត អ្នករួមដំណើរ
និងអ្នកបើកបររថយន្ត ត្រូវពាក់ខ្សែក្រវាត់ ៩ មធ្យោបាយតាមផ្លូវទឹក
ត្រូវបំពាក់បរិក្ខាសុវត្ថិភាព មានបំពង់ពន្លត់អគ្គីភ័យ និងពោងសង្រ្គោះ ១០
ចំពោះរថយន្តគ្រប់ប្រភេទ ត្រូវបំពាក់បំពង់ពន្លត់អគ្គីភ័យ ១១
ពេលកើតហេតុគ្រោះថ្នាក់ចរាចរណ៍ ត្រូវផ្តល់ដំណឹងជាបន្ទាប់មកស្ថាប័នមានសមត្ថកិច្ច ។
សេចក្តិអំពាវនាវបញ្ចាក់ផងដែរថា
គណៈបញ្ជាការដឹកនាំបញ្ជា ត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍សាធារណៈជនទាំងអស់
នឹងរួមសហការគោរពតាមតាមសេចក្តីអំពាវនាវនេះ ដោយស្មារតីភ្ញាក់រលឹកខ្ពស់
ដើម្បីឲ្យការធ្វើដំណើរ ក្នុងពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិ បានប្រព្រឹត្ត
ទៅប្រកបដោយសេចក្តីសុខ សុវត្ថិភាព និងសប្បាយរីករាយ។
No comments:
Post a Comment