(ប៉េកាំង ម៉ោង ១១ព្រឹក ថ្ងៃទី ១១ ខែមេសា
ឆ្នាំ១៩៦៧)
ជូអេនឡាយៈ ឥឡូវនេះ ឈានចូលទៅបញ្ហាទីពីរ។ លោកបានឮអំពីឧប្បទ្ទហេតុថ្មីនៅខេត្តបាត់ដំបងហើយ។
គេនិយាយថា រឿងនេះ ត្រូវបានបង្កឡើងដោយពួកក្រហមនៅក្នុងកងកម្លាំង
ប្រដាប់អាវុធកម្ពុជា។ ផ្ទុយទៅវិញ រឿងនោះប្រហែលជា បណ្តាលមកពី
កម្លាំងដែលគំាទ្រដោយសហរដ្ឋអាមេរិច
ក្នុងគោលបំណងបំបែកនូវកម្លាំងរបស់យើង។
ផាមវ៉ាន់ដុងៈ ប្រហែដែរ។ តំបន់នេះ ស្ថិតនៅក្រោមឥទ្ធិពល របស់ក្រុមសឺង ង៉ុកថាញ់ ដែលមកពីប្រទេស ថៃ។
ចេនយី(Chen yu បន្ថែម)ៈ តំបន់នោះ មិនស្ថិតនៅក្រោមឥទ្ធិពលគណបក្សណា របស់កម្ពុជាទេឬ?។
ផាមវ៉ាន់ដុងៈ ទាក់ទិនទៅនឹងគណបក្សកម្ពុជា យើងមិនអាចនិយាយថា តើពួកគេពាក់ព័ន្ធ ក្នុងឧប្បទ្ទហេតុនោះដែរឬអត់?។
ជូអេនឡាយៈ តើមានមន្ទិលសង្ស័យថាណាមួយទេថា អាវុធយុទ្ធភណ្ឌ ដែលយើងបញ្ជូនទៅឲ្យលោក តាមរយៈប្រទេសកម្ពុជា ត្រូវបានគេចែកឲ្យទៅជនជាតិចិន (រស់នៅប្រទេសកម្ពុជា) ដោយគណបក្សកម្ពុជាឬទេ។
ផាមវ៉ាន់ដុងៈ ទេ…ប្រហែលជាអាវុធទាំងអស់នោះវាចាស់អស់ហើយ។ ប៉ុន្តែ យើងមិនប្រាកដទេ។ ក្រោយពេលត្រឡប់ទៅហាណូយវិញ យើងនឹងសួរអំពីរឿងនេះ ហើយនឹងជូនព័ត៌មានឲ្យលោកជ្រាប។
ជូអេនឡាយៈ កាលពីថ្ងៃទី៣០ កញ្ញា លោកឌុក រ៉ាស៊ី ឧបនាយករដ្ឋមន្រ្តីកម្ពុជា និយាយថា លោកលន់ នល់ ប្រហែលជានឹងធ្វើការកែទម្រង់គណៈរដ្ឋមន្រ្តីរបស់គាត់។ មានពេលមួយនោះសម្តេចសីហនុមានបន្ទូលថា លោកលន់នល់ គួរតែអញ្ជើញពួកក្រហម ខ្លះ ឲ្យមកធ្វើការក្នុងជួរគណៈរដ្ឋមន្រ្តីរបស់គាត់ ដែលតាមរយៈនោះ លោកចៅ សេង នឹងត្រូវបានគេតែង តាំង ជាឧបនាយករដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការហិរញ្ញវត្ថុ ហើយលោកសូ ណែម នឹងទៅជំនួសលោកឌុក រ៉ាស៊ី និងក្លាយជារដ្ឋមន្រ្តីក្រសួងផែនការ។ ប្រហែលលោកសូ ណែម ជាជនឆ្វេងនិយមពិតមែនហើយ បានជាបេក្ខភាពរបស់គាត់ ត្រូវបានបដិសេធ។ លោកចៅសេងស្ថិតក្នុងក្រុមរបស់សម្តេចសីហនុ។ ប៉ុន្តែ គេនិយាមថា គាត់ជាជនឆ្វេងនិយមដែរ។លោកចៅសេងក៏និយាយផងដែរ គណៈរដ្ឋមន្រ្តីរបស់លោកលន់ នល់ គួរតែតហរូវទទួលកែទម្រង់ផងដែរ។ គាត់បានស្នើឡើងនូវបញ្ជីឈ្មោះបេក្ខជន ប៉ុន្តែលន់ នល់សម្តែងការមិនយល់ព្រមជាមួយ។ ដំណឹងនេះ ត្រូវបានលាតត្រដាងដោយលោកមេយើរ(Meyer)ថា បើសិនជាគណៈរដ្ឋមន្រ្តីរបស់លោកលន់ នល់ រំលំសម្តេចសីហនុ មែន គេនឹងអញ្ជើញលោក ប៉ែន នុត ដែលជាមនុស្សអព្យាក្រិត ឲ្យមកបង្កើតរដ្ឋាភិបាលមួយ។

ជូអេនឡាយៈ នៅថ្ងៃទី០៤ ខែមេសា
ឆ្នាំ១៩៦៧ សភាជាតិកម្ពុជា បានកោះសម័យប្រជុំបន្ទាន់មួយ ។ សេចក្តីសម្រេចមួយ
ដែលថ្វាយសម្តេចសីហនុ នូវអំណាចពិសេស ត្រូវបានគេអនុម័ត ក្រោយពីមានការជជែក
ដេញដោលដ៏ក្តៅគគុក។ មនុស្សមួយចំនួន
បាននាំគ្នាធ្វើបាតុកម្ម
នៅមុខព្រះបរមរាជវាំង។ ពួកគេត្រូវបានអញ្ជើញឲ្យចូលក្នុងវាំង ហើយត្រូវបានទទួលស្វាគមន៍ដោយព្រះមហាក្សត្រយានី។
សម្តេចសីហនុ ប្រកាសសេចក្តីសម្រេចរបស់សភា ជាតិ
ហើយមានព្រះបន្ទូលថា ព្រះអង្គប្តេជ្ញាព្រះទ័យថា
នឹងរក្សានូវជំហរអព្យាក្រិត និងប្រឆាំងទាំងពួកស្តាំនិយម និងឆ្វេងនិយម។
ស្ថានទូតរបស់យើងនៅទិនោះ ធ្វើការសន្និដ្ឋានថា សំខាន់
ព្រះអង្គប្រឆាំងនឹងពួកឆ្វេងនិយម។ ប៉ុន្តែ ហេតុអ្វីបានជាគាត់តែងតាំងលោកប៉ែន
នុត ឲ្យបង្កើតរដ្ឋាភិបាល? គឺមានប្រការផ្ទុយគ្នាមួយចំនួន។
បន្តិចក្រោយមកទៀត ព្រះមហាក្សត្រយានី
អំពាវនាវឲ្យប្រជាជនរួបរួមគ្នាប្រឆាំងសត្រូវ។
នៅខេត្តកណ្តាល មានខិតប័ណ្ណ ត្រូវបានគេបាច ប្រឆាំងនឹងលោកខៀវ សំផន
ដែលគេសង្ស័យថា ជាជនឆ្វេងនិយម។ នៅខេត្តកំពង់ចាម និងស្ទឹងត្រែង
មានបាតុកម្មជាច្រើន គំាទ្រនយោបាយសម្តេចសីហនុ ប្រឆាំងនឹងពួកឆ្វេងនិយម។
និយាយឲ្យខ្លីទៅ ស្ថានការណ៍ នៅតែផ្លាស់ប្តូរនៅឡើយ ក្រោយពីមានហេតុការនៅបាត់ដំបង។
យើងត្រូវតែលៃលកដោះស្រាយជាមួយសត្រូវលើ
សមរភូមិពីរ ទីមួយ
គឺប្រឆាំងនឹងពួកខ្មែរសេរី និងទីពីរ ប្រឆាំងនឹងពួកក្រហម។ នាអតីតកាល
រដ្ឋាភិបាលកម្ពុជា ត្រូវប្រយុទ្ធតែជាមួយពួកចក្រព័ត្រនិយមអាមេរិកកាំងតែប៉ុណ្ណោះ
តែបច្ចុប្បន្ន រដ្ឋាភិបាលនេះ
ក៏ប្រយុទ្ធប្រឆាំងនឹងពួកចក្រព័ត្រកុម្មុយនីស និយមផងដែរ។ ឥ រិយាបថរបស់យើង
ទៅកាន់ពួកកុម្មុយនីស គឺត្រឹមត្រូវជានិច្ច។ តែហេតុអ្វី បានជាពួកវាវាយ
ប្រហារយើងទៅវិញ? ហេតុអ្វី បានជាប្រទេសកម្ពុជា ប្រកាន់យកឥរិយាបថបែបនេះ
ចំពោះ រណសិរ្ស រំដោះជាតិ(NLF) របស់វៀតណាមទៅវិញ?។ ហេតុផល
ដូចដែលខ្ញុំមើលឃើញគឺមានច្រើន ដូចជារណសិរ្ស រំដោះជាតិវៀតណាម ព្យាយាមអូសទាញទាហានអាមេរិកទៅ
កាន់ព្រំប្រទល់ដែនកម្ពុជា ដើម្បីឲ្យទាហានប្រទេសនោះបាញ់រះ
មកលើទាហានអាមេរិក ហើយតាមរយៈនោះ នឹងធ្វើឲ្យប្រទេសកម្ពុជា
ចូលប្រឡូកក្នុងសង្រ្គាមដែរ។ រណសិរ្សរំដោះជាតិ បានបញ្ជាដោយចេតនា
ឲ្យប្រជាជនវៀតណាមជាង ២០០០នាក់ ចូលទៅប្រទេសកម្ពុជា ក្នុងឋានៈជាជនភៀសខ្លួន។
មានវេជ្ជបណ្ឌិត៧រូប ធ្វើការប្រតិបត្តិក្នុងចំណោមមនុស្សទំាងនោះ
ដោយផ្តល់នូវការថែទាំសុខភាព និងធ្វើឲ្យមានឥទ្ធិពល លើប្រជាជនកម្ពុជា។
លោកលន់ នល់ ទទួលការទិតៀនពីសំណាក់ពួកឆ្វេងនិយម ហើយគាត់
ក៏មិនសប្បាយចិត្តដែរ។ គាត់និយាយថា
ដោយសារតែស្ថានភាពមានការយ៉ាប់យ៉ឺន គាត់សម្រេចព្យួរការជួយឧបត្ថម្ភដល់រណសិរ្សរំដោះជាតិ។ តែគាត់មិនបាននិយាយអំពីអាវុធ
យុទ្ធភណ្ឌ ដែលបានទៅដល់ប្រទេសកម្ពុជារួចហើយនោះទេ។
គាត់ក៏បានផ្អាកការដឹកជញ្ជូនអង្ករដែរ។
បន្ថែមលើនេះទៀតនោះ លោកលន់ នល់
បញ្ជាឲ្យមានការត្រួតពិនិត្យតឹងរ៉ឹង
លើការរត់ពន្ធតាមព្រំដែន
ដើម្បីគំរាមដល់រណសិរ្សរំដោះជាតិ។ ប៉ុន្តែ នោះគ្រាន់តែជាការសម្តែង
ដែលគ្មានសារជាតិសំខាន់តែប៉ុណ្ណោះ។
វ៉ូ ង្វៀងយ៉ាប់ៈ មានករណីខ្លះ កើតឡើងថ្មីៗ ក្នុងតំបន់ព្រំដែន រវាងកម្ពុជា និងវៀតណាមខាងត្បូង។ ករណីទំាងនោះ មានការវាយប្រហារដោយកងវរៈសេនាតូចអាមេរិកឆ្លងព្រំដែន។ កម្លាំងពីទាហានរំដោះ បានជួយក្រុមទាហានតូចៗ របស់កម្លាំងប្រដាប់អាវុធកម្ពុជា ក្នុងការវាយប្រហាត្រឡប់ទៅវិញ។ ក្នុងអំឡុងយុទ្ធនាការរបស់អាមេរិកឈ្មោះ Junction city campaign ជនស៊ីវិលវៀតណាម និងទាហាននាំគ្នា ជម្លៀសទៅប្រទេសកម្ពុជា។
ផាមវ៉ាន់ដុងៈ វេជ្ជបណ្ឌិតវៀតណាមមួយចំនួនទៅទីនោះ ដើម្បីជួយព្យាបាលប្រជាជនកម្ពុជា ។ ទោះជាយ៉ាងណាក្តី ក៏យើងនៅតែមានការប្រុងប្រយ័ត្នដេរ ជាមួយកិច្ចការនេះ។
ជូអេនឡាយៈ ត្រូវហើយ…។ ព្រោះថាការយល់ច្រឡំមួយចំនួន បណ្តាលមកពីរឿងតូចតាច។ យោងតាមប្រភពរបស់យើង តំណាងរណសិរ្សរំដោះជាតិ ដោយទទួលសេចក្តីណែនាំពីរណសិរ្ស បានជួបជាមួយ តំណាងរបស់ក្រុមប្រជាជននៅកម្ពុជា។។ ខ្មែរ ក្រហម ដឹកនាំដោយប៉ុល ពត ហើយបានផ្លាស់ប្តូរយោបល់ ស្តីពីស្ថានការណ៍នៅកម្ពុជា។

ជូអេនឡាយៈ ការខ្វែងគំនិតភាគច្រើន
គឺស្ថិតនៅលើគោលនយោបាយ ដែលត្ឬុវចាប់យកទៅលៃលកជាមួយលន់ នល់។
យើងចង់ដណ្តើមយកសន្តានចិត្តរបស់លន់ នល់ ប៉ុន្តែ ពួកគេជំទាស់នឹងគាត់។ ខណៈនោះ
ជោគជ័យរបស់វៀតណាមជាអាទិភាពទីមួយ។ ប្រសិនបើតំបន់ព្រំដែនរវាងវៀតណាម និងកម្ពុជា
ត្រូវបានបិទកងកម្លាំងប្រដាប់អាវុធនៅវៀតណាមខាងត្បូង នឹងប្រាកដជាជួបការលំបាកច្រើន
ហើយកម្លាំងបដិវត្តរបស់កម្ពុជា ក៏នឹង
មិនដំណើរការទៅមុខដែរ។
ការតស៊ូរបស់វៀតណាមស្ថិតក្នុងផលប្រយោជន៍រួមរបស់ប្រជា ជនឥណ្ឌូចិន
និងអាស៊ីអគ្នេយ៍ ហើយចោគជ័យ នៃការតស៊ូនេះ មានចរិតផ្តាច់ព្រ័ត។ នៅក្នុងស្ថានការណ៍បែបនេះ
ការតស៊ូនៅកម្ពុជា បើទោះជាមានចរិតប្រដាប់អាវុធក្តី ក៏គោលដៅរបស់វាមានព្រំដែនដែរ។
បើទោះបីជាក្នុងករណីដែលជ័យជម្នះ ត្រូវបានទទួលក៏ដោយ ក៏វានៅមានកម្រិត
ហើយក៏មិនមានចរិតផ្តាច់ព្រ័ត ដែរ។ នោះមិនទាន់និយាយដល់
ការបាត់បង់ជ័យជម្នះទំាងនេះទៅវិញ ដោយងាយៗផង។ ទាក់ទិននឹងរឿងនេះ
គេត្រូវដឹងថា តើត្រូវតម្កល់ប្រយោជន៍រួម លើប្រយោជន៍មានកម្រិតរបៀបម៉េច?។
តែវាជារឿងមួយ ផ្សេងទៅវិញ បើការតស៊ូនោះត្រូវបានផ្តួចផ្តើមដោយប្រជាជនខ្លួនឯង។
ក្នុងករណីនេះ ការ តស៊ូជាប្រការមិនអាចរារាំងបាន
ព្រោះឆន្ទៈជាធម្មជាតិរបស់ប្រជាជន តែងតែរើបម្រះទល់ នឹងការគាបសង្កត់។
ប្រជាជននឹងឆ្លងកាត់ការបង្រ្កាប ប៉ុន្តែ គេក៏នឹងដកស្រង់បានមេរៀន
ជាច្រើនតាមរយៈការតស៊ូនោះ។ កិច្ចការរបស់គណបក្ស បដិវត្តន៍
គឺដឹកនាំការតស៊ូ។ និយាយឲ្យខ្លី បើសិនជាការតស៊ូ របស់ប្រជាជនវៀតណាមខាងត្បូង
បានសម្រេច វាក៏នឹង នូវក្តីសង្ឃឹមដល់
ការតស៊ូរបស់ប្រទេសកម្ពុជាដែរ។
ភាពឡូហ្សិកនេះ គួរតែត្រូវបានពន្យល់ឲ្យបានច្បាស់ដល់
ភាគីប្រជាជននៅកម្ពុជាផងដែរ។
ផាមវ៉ាន់ដុងៈ ជាញឹកញាប់យើងតែងតែព្យាយាមបញ្ចុះបញ្ចូលពួកគេ ហើយយើងត្រូវតែធ្វើដូច្នេះតទៅទៀត។
ជូអេនឡាយៈ ត្រូវហើយ ព្រោះថាបក្សនីមួយៗ មានឯករាជ្យរបស់ខ្លួន។
វ៉ូង្វៀងយ៉ាប់ៈ ប៉ុន្តែ កាលពីមុនពួកគេបានយល់ព្រមនឹងយើងហើយ។
ផាមវ៉ាន់ដុងៈ យើងនៅតែមិនទាន់ដឹងអស់ថា តើការតស៊ូនោះ ត្រូវបានរៀបចំបានកម្រិតណា ហើយតើត្រូវធ្វើឲ្យវាមានកំហឹងដល់កម្រិតណា?។
វ៉ូង្វៀងយ៉ាប់ៈ សមមិត្តរបស់យើងនៅវៀតណាមខាងត្បូង បានបញ្ជូនមនុស្សឲ្យទៅជជែកជា មួយក្រុមប្រជាជនហើយ។
ផាមវ៉ាន់ដុងៈ ព័ត៌មានដែលថា រណសិរ្សរំដោះ បានទាក់ទងជាមួយក្រុមប្រជាជន គឺត្រឹម ត្រូវហើយ ពីព្រោះយើងបានស្នើឲ្យ ដាក់ស្នាក់ការកណ្តាល សម្រាប់វៀតណាមខាងត្បូងឲ្យ ទៅទាក់ទងផ្ទាល់ជាមួយភាគីនោះ។
ជូអេនឡាយៈ សមមិត្តង្វៀនធឿង និយាយថា ជាការចាំបាច់ក្នុងការអភិវឌ្ឍន៍ឲ្យបាននូវទំ នាក់ទំនងល្អជាមួយកម្ពុជា។ ខ្ញុំមើលឃើញនូវលទ្ធភាពពីរ ទីមួយ គឺ សម្តេចសីហនុ ប្រើប្រាស់ស្ថានភាពនេះ ដើម្បីធ្វើការគាបសង្កត់លើកម្លាំងបដិវត្តន៍កម្ពុជាក្នុងទស្សនៈថា ធ្វើឲ្យ មានតុល្យភាពរវាងកម្ពុជា ពួកឆ្វេងនិយម និងស្តាំនិយម។ ទីពីរ គឺដើម្បីបង្ហាញ នូវនយោ បាយ អព្យាក្រិតភាព កម្លាំងទំាងអស់ត្រូវតែបានគ្រប់គ្រងដោយព្រះអង្គ មិនថាកម្លាំងទំាងនេះមានទំនោរទៅរកចិន វៀតណាម ឬសហរដ្ឋអាមេរិកឡើយ។ ជាទូទៅ ដូចដែលខ្ញុំបានប្រាប់លោកពីមុនមក យើងត្រូវតែដណ្តើមយកសន្តានចិត្តរបស់គាត់ ហើយព្រមពេលជាមួយគ្នានោះ ត្រៀមខ្លួនសម្រាប់បញ្ជូនឥវ៉ាន់ ឆ្លងកាត់ប្រទេសកម្ពុជា នៅពេលណាស្ថានការណ៍ ហុចឱកាសឲ្យ។ ការទាក់ទងជាប្រចាំរវាងអគ្គសេនាធិការ ចិនជាមួយ នឹងក្រសួងគមនាគមន៍ និងទូរគមនាគមន៍ គួរតែត្រូវរក្សាឲ្យបានខ្ជាប់ខ្ជួន។
(ចប់វគ្គ១)

(
ដកស្រង់ពីសៀវភៅ កម្ពុជា
ក្នុងអន្លង់សង្រ្គាមត្រជាក់)។
No comments:
Post a Comment